ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោហេតុអីដល់ថ្នាក់អភិបាលស្រុកអូរាំងខេត្តមណ្ឌលគីរីលួចដីរដ្ឋរាប់សិបលានដុល្លា!

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អភិបាលស្រុកអូរាំងខេត្តមណ្ឌលគីរីលួចដីរដ្ឋរាប់សិបលានដុល្លា! ។ នេះបើតាមការបញ្ជាក់អោយដឹងពីប្រធានគណបក្សខ្មែរក្រោក បានបង្ហោះលើ Facebook ផ្លូវការរបស់លោក នៅព្រលប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។ ដោយលោកអៈអាងថា៖ ក្រោមការស្រាវជ្រាវស៊េីបអង្កេត យ៉ាងល្អិតល្អន់ ខ្ញុំបានពិនិត្យលេីភស្តុតាង ឃេីញថា អភិបាលស្រុកអូរាំង លោក សៀក មុន្នី និងបក្សពួក ជាង១០នាក់ រៀបចំឯកសារខុសច្បាប់ វាយត្រាមុន ទាំងគ្មានថ្ងៃខែ សហការគ្នាជាប្រព័ន្ធ លួចដីរបស់រដ្ឋរាប់រយហិកតា ស្មេីនឹងទឹកប្រាក់រាប់សិបលានដុល្លារ។
ប្រធានគណបក្សខ្មែកក្រោកបានគូសបញ្ជាក់ប្រាប់ពីមន្ត្រីពាក់ព័ន្ធដែលលួចដីរដ្ឋមានឈ្មោះដូចខាងក្រោម៖

1/ លោក ខាត់ សាក់ មេបញ្ជាការសឹករងអូររាំង ខេត្តមណ្ឌលគីរី មានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ។
2/លោក សុខ សុវណ្ណារិទ្ធ ជានាយករងរដ្ឋបាលសាលាស្រុកអូរាំងមានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ ។
3/លោក យាន សុខ ជាប្រធានរដ្ឋបាលសាលាស្រុកអូរាំងមានឈ្មោះលេីឯកសារខុសច្បាប់យកដីរបស់រដ្ឋ ។
4/លោក សាលី ប៉ោ ជាមន្ត្រីក្នុងសាលាស្រុកអូរាំង មានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ។
5/លោក ង៉ែត បុនធឿន យកពីមន្ត្រីពន្ធនាគារខេត្តមានឈ្មោះលើឯកសារខុសច្បាប់ដេីម្បីយកដីរដ្ឋ។
6/លោក កែវ ប៊ុនថន ជាអ្នកឈរឈ្មោះអោយលោកអភិបាលស្រុកអូររាំង យកមន្ត្រីក្នុងសាលាស្រុករៀបឯកសារខុសច្បាប់យកដីរដ្ឋ។ ដោយឡែកមន្ត្រីដែលពាក់ព័ន្ធក្នុងការចុះហត្ថលេខា រៀបចំឯកសារខុសច្បាប់រួមមាន៖ 1-អភិបាលស្រុក សៀក មុន្នី «មានភស្តុតាងជាសំឡេងដែលបញ្ជាដោយខុសច្បាប់ អោយកូនចៅក្រោមឱវាទចុះហត្ថលេខា បោះត្រា លេីឯកសារដី ចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»
ហេីយខ្លួនឯងក៏បោះត្រាខុសច្បាប់ លេីលិខិតខុសច្បាប់ ។

2/មេភូមិពូវ៉ាង ឈ្មោះ អ៊ុង សេរីវុទ្ធី « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

3/មេឃុំសែនមនោរម្យ ឈ្មោះ ថ្វាន់ត្រែល « ចុះហត្ថលេខាបោះត្រា ខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

4/មេភូមិពូហ្យាម ឈ្មោះ ញ៉ាង ម្យក់ « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

4/មេឃុំស្ដីទី ឈ្មោះ ច្រូត ខន « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

លោកបន្តថា៖ ករណីនេះជា ការបំពានអំណាច ជាការប្រេីអំណាចដោយទុច្ចរិតលួចយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយមានឯកសារខុសច្បាប់ ជាភស្តុតាងសរុប ៥០សន្លឹក ។
ករណីនេះនឹងត្រូវបញ្ជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីដេីម្បីពិនិត្យ។
លោកបន្តទៀតថា៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកសូមអំពាវនាវដល់សាធារណជន សូមផ្អាក ការទិញអចលនទ្រព្យដី នៅតំបន់ស្រុកអូរាំង ខេត្តមណ្ឌលគីរី ប្រសិនជាពិនិត្យឃេីញឯកសារពាក់ព័ន្ធដូចខាងក្រោមនេះ ព្រោះនេះជាឯកសារខុសច្បាប់ទេ។ អភិបាលស្រុកអូរាំងខេត្តមណ្ឌលគីរីលួចដីរដ្ឋរាប់សិបលានដុល្លារ។
ពាក់ព័ន្ធករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេ អ្នកដែលមានឈ្មោះដូចខាងលើ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ដោយមិនទាន់មានលេខទូរស័ព្ទ៕ដោយ៖ សិលា


ចែករំលែក៖