(ស្ទឹងត្រែង) ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២ ០ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ ធានព្រឹទ្ធសភា នៃកម្ពុជានិងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខ ណ្ឌ សីមាវត្តពោធិ៍ជ័យ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង, ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ, ពីសំណាក់ឯកឧត្តម ឡួយ សុ ផាត សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រខេស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាល ខេត្ត,និងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ឌសាភា កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិ ស្សានុស្សិស និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តមម៉ុម សារឿន បានអោយដឹងថា វត្តពោធិ៍ជ័យ ត្រូវបានកសាងឡើ ងតាំងពីគ្រឹះសករាជ១៨០០ ដោយភិក្ខុពីរអង្គព្រះនាម ធិប និងព្រះគ្រូ០១នាក់ទៀត។
ក្រោយមកក្នុងសម័យប៉ុលពត វត្តពោធិ៍ជ័យ ដែលធ្លាប់តែជាកន្លែងជាទីសក្ការ:បូជាពីសំ ណាក់ពុទ្ធបរិស័ទជិតឆ្ងាយនោះ ត្រូវបានប្រែ ក្លាយជាជង្រុកស្រូវ អង្ករ ពោត សណ្តែក ជា ដើម និងជាកន្លែង ធ្វើទារុណកម្ម រីឯកុដិ វិហារ សាលាឆាន់ ត្រូវបានខ្ទេចខ្ទីគ្មានសល់ឡើយ ។
ឯកឧត្តមសង្កត់ធ្ងន់ថា ទីនេះ កន្លែងនេះ ក្នុងកំឡុងទស្សវត្សរ៍ឆ្នាំ៧០(សម័យរដ្ឋប្រហារដោយលោកលន់ ណុល) ហើយនិងបន្តរហូតដល់ស ម័យប៉ុលពត មានឥស្សរជនខ្មែរ ជាច្រើនរូប ក្នុងនោះ ក៏មានរូបសមមិត្រសាយជុំ ដែលជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាពេលប ច្ចុប្បន្ន ក៏បានមកឈជើងនៅទីនេះ ដើម្បីដឹក នាំធ្វើចលនាតស៊ូ រំដោះប្រជាពលរដ្ឋ អោយរួច ផុតពីរបបខ្មៅងងឹតទាំងនោះ។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ វត្តពោធិ៍ជ័ យ ត្រូវបានស្ថាបនាឡើងវិញទុកជាសរណដ្ឋា នរបស់ពុទ្ធបរិស័ទរហូតដល់បច្ចុប្បន្ន។
ព្រះវិហារដែលកសាងដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ពេលនេះត្រូវបានដាក់សម្ពោធ និងបញ្ចុះខណ្ឌសីមាជាផ្លូវការនៅថ្ងៃទី៧ ខែមីនានេះផងដែរ ទុកសម្រាប់ពុទ្ធបរិស័ទគោរពបូជា តាមតទៅទៀត។
សម្តេចវិបុលសេនាភក្តីសាយ ឈុំ ក៏បានធ្វើ ការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ព្រះសង្ឃ តាជី យាយជី ត្រូវខិតខំថែរក្សាទ្រព្យសម្បត្តិទាំងនេះអោយគ ង់វង្សជានិច្ចនិរន្តេ៍ កុំអោយវិលត្រឡប់ចូលក្នុងសម័យអតីតកាលខ្មៅងងឹតវិញអោយសោះ ជាពិសេសត្រូវរួមគ្នារក្សាសន្តិសុខ ស្ថេរភាពនយោបាយឈ្នះៗ ដើម្បីសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ។
ដោយ៖មាស សុផាត