ខេត្តព្រះសីហនុ ៖ ទីបំផុតទៅ ករណីទូកនេសាទមួយគ្រឿងដែលបាត់មនុ ស្សទាំង៣នាក់នៅលើទូក បន្ទាប់មករកឃើញសាកសពមនុស្ស២នាក់ បាត់ខ្លួនម្នាក់ទៀតនោះ គឺជារឿងឃាតកម្មបង្កឡើងដោយជនសង្សយ័ម្នាក់ជាកម្មករទូកនេសាទ នៅលើទូកជាមួយគ្នា បច្ចុប្បន្នជនសង្សយ័រូបនេះ នគរបាលចាប់ខ្លួនបានហើយ ក្រោមកិច្ចសហការរួមគ្នារវា ងនគរបាលខេត្តព្រះសីហនុនិងនគរបា លខេត្តព្រៃវែង សម្របសម្រួលផ្លូវច្បាប់ពីអយ្យកា រអមសាលាដំបូងខេត្ត។ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះ សីហនុបានប្រាប់អោយដឹងថា ឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី១ខែ មិនាឆ្នាំ២០២០ នៅលើផ្ទៃសមុទ្រជិតកោះថាសក្នុងខេ ត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ធី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងចាម ឃុំពោធិ៍ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង សារភាពថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១:៣០នាទី ខ្លួនបានប្រើប្រាស់នូវសារធាតុញៀ នហួសកម្រិត ក្រោយពេលអូសមងបានពីរដៃ ខ្លួនបានយកញញួរវាយទៅលើតៃកុងទូ កចំនួន២ ញញួរ និង រុញទម្លាក់ទឹក បន្ទាប់មកដោយសារខ្លួនភ័យខ្លាចកូ នដៃទូកម្នាក់ដែលនៅសល់ ហើយក៍ជាអ្នកភូមិនឹងគ្នារាយការណ៍ ជូនសមត្ថកិច្ច ខ្លួនក៍យកកាំបិតកាប់ទៅលើកូនដៃទូ ក ឈ្មោះ ប៊ុន បូរ៉ា ត្រូវសៀតថ្កា១កាំបិត រួចរុញទម្លាក់ទឹកដូចគ្នា ទើបខ្លួនបើកទូកទៅទុកនៅជិតដីគោ កហើយបានគេចខ្លួនទៅឯខេត្តព្រៃវែ ង។
ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិខ្មែរ ជាកូនដៃទូក មានស្រុកកំណើ់ត ភូមិ-ឃុំ ជាមូយនិងជនសង្ស័យ ។ ទី២ ឈ្មោះ ហែម ពឿន ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ជាតៃកុងទូក មានស្រុកកំណើត ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ដកំពត (សាកសពជនរងគ្រោះទាំង២ត្រូវបានគេ រកឃើញលើផ្ទៃសមុទ្រជាបន្តបន្ទាប់ ក្រោយហេតុការណ៍នេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំ ពីខេត្តព្រៃវែង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្តតាមនិតិវិ ធី បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕ឆ្លាម សមុទ្រ