ភ្នំពេញ៖ ជាលើកទី២ ចំពោះការប្រកួត បាល់ទាត់មិត្តភាព រវាង ក្រុមអាស៊ាន Vs ក្រុមឥន្ទ្រីយ៍វ័យចំណាស់ ដើម្បីសុខភាព បង្ហាញនូវភាពស្និទស្នាល ចម្លងការរាប់អានគ្នា នៅលើទីលានបាល់ទាត់វិទ្យាល័យសុីសុវត្ថិ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២០ ។ ពិសេសក៏ជា ការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ឆ្នាំ២០២០ នៃពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
ក្រុមកីឡាករបាល់ទាត់អាស៊ាន បង្កើតឡើងដោយការប្រមូលផ្តុំពី បណ្ឌិត សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ ក្រសួង សកលវិទ្យាធិការ មន្ត្រីរាជការ ក្នុងស្ថាប័នរដ្ឋ អតីតសិល្បៈករ ។ ដោយឡែកក្រុមកីឡាករបាល់ទាត់ឥន្ទ្រីយ៍វ័យចំណាស់ ជាក្រុមដែលបានរៀនជាមួយគ្នាតាំងពីវ័យកុមារ គិតមកទល់បច្ចុប្បន្នមានអាយុកាលមិនតិចជាង៣០ឆ្នាំ ។ ក្នុងនោះមានជាតំណាងក្រុមហ៊ុនឯកជន ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នរដ្ឋ បណ្ឌិត សាស្ត្រាចារ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ល។
ការប្រកួតថ្ងៃនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្រុមបាល់ទាត់អាស៊ាន៕
ដោយ៖ វឌ្ឍនា