ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូ២គ្រឿងចេញពី រាំលេងកម្សាន្តពីធីបុណ្យភូមិបំ ណងទៅផ្ទះខណះមកដល់ពាក់កណ្តាលផ្លូ វក៏ជួបជនសង្ស័យមួយក្រុមមកធ្វេី សកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿ ងហេីយគេចខ្លួនបាត់ស្រមោលកាលពីវេ លាម៉ោង ១១និង ១៥នាទីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែ ក្នុងភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទី១ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ម្ចាស់ម៉ូតូម៉ាក ស៊ុយសាគីឡែត ពណ៌ស មិនចាំផ្លាកលេខ និងទី២ឈ្មោះ រដ្ឋា សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិកើតហេតុ ត្រូវក្រុមចោរវាយ បណ្ដាលឲ្យរងរបួសបែកក្បាល។
ប្រភពព័តមានបានឱ្យដឹងដា កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅភូមិកើតហេតុ ពលរដ្ឋបាននាំគ្នាប្រារព្ធកម្មវិ ធីបុណ្យភូមិ ដូចរាល់ដងដែលបានធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីពួកគាត់ច្រូតកាត់ប្រមូ លផលស្រូវវស្សារួច ដោយក្នុងកម្មវិធីនោះ មានការផឹកស៊ីរាំច្រៀងកម្សាន្ត។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុពួកគាត់មានគ្នា ៣នាក់ បានផឹកស៊ីស្រវឹងនៅផ្ទះ បន្ទាប់មកក៏បាននាំគ្នា ជិះម៉ូតូ២គ្រឿង ទៅរាំធុងបាស នៅចុងភូមិ ពេលរាំបានមួយសន្ទុះ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ វិញ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៨នា ក់ ជិះម៉ូតូ៤ ទៅ៥ គ្រឿង មកស្ទាក់ម៉ូតូជនរងគ្រោះ ខាងក្រោយ ហើយយកដុំថ្ម ប្រួតគ្នាវាយជនរងគ្រោះ បណ្តាលឲ្យរបួសបែកក្បាល។
ភ្លាមៗនោះ ភាគីជនរងគ្រោះ ដែលជិះម៉ូតូនៅខាងមុខ ឃើញហេតុការណ៍មិនស្រួល បានឈប់ម៉ូតូរត់មកជួយ តែមិនបានដកសោម៉ូតូចេញទេ ក៏ត្រូវក្រុមជនសង្ស័យ លួចយកម៉ូតូជនរងគ្រោះ១គ្រឿង ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នរគបាលរដ្ឋាបាលសំរោ ងក្រោម ដើម្បីស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់៕សុខាសែ នជ័យ