សៀមរាប ៖ ក្រុមការងារមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ បានចុះស្រង់តម្លៃលក់ម៉ាស់ និងត្រួតពិនិត្យស្តុកម៉ាស់ នៅតាមបណ្តាឱសថស្ថាន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា ការចុះស្រង់តម្លៃ និងត្រួតពិនិត្យស្ដុកម៉ាស់នេះ ក្នុងគោលបំណងណែនាំដល់ពាណិជ្ជករ អាជីវករ សេវាករ និងម្ចាស់ឱសថស្ថាន ៖
– សូមកុំដំឡើងថ្លៃម៉ាស់ អាកុលលាងដៃ និងជេលលាងដៃ ហួសហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបអាជីវកម្ម តាមរយៈការកេងចំណេញ ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក។
– សូមចូលរួមសហការ និងរួមចំណែកការងារមនុស្សធម៌ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19)។
ក្រោយពីចុះពិនិត្យតម្លៃលក់ម៉ាស់ អាកុលលាងដៃ ជេលលាងដៃ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានបង្ហាញពីលទ្ធផលនៃការស្រង់តម្លៃដូចខាងក្រោមនេះ ៖
– ម៉ាស់ម៉ាក GLS Pro ១ម៉ាស់ តម្លៃលក់២,០០០ រៀល និងKHAN Trang (វៀតណាម) តម្លៃ២៥ដុល្លារ (៥០ម៉ាស់)
– ម៉ាក HI TEHCH ចំនួន ៥០ម៉ាស់ តម្លៃលក់ ២៤ ដុល្លារ
– ម៉ាក TIANYU SHU KN 90 ១ម៉ាស់តម្លៃលក់ ១៦,០០០ រៀល
– ម៉ាក Face Mask Protection (ចិន)១ម៉ាស់ តម្លៃលក់ ១.៨ ដុល្លារ
– ម៉ាក Mini Pro C (វៀតណាម) ចំនួន៥០ម៉ាស់ តម្លៃលក់ ២៣ ដុល្លារ
– ម៉ាក Eco Fresh (វៀតណាម) ចំនួន៥០ម៉ាស់ តម្លៃលក់ ២៣ ដុល្លារ
– ជេលលាងដៃ (Gel Green Crass)៦០ មីលីលីត្រ មួយតម្លៃលក់ ៤ ដុល្លារ
– ជេលលាងដៃ (Hand Cleansing
Gel) ៣០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ៦ ដុល្លារ
– ជេលលាងដៃ (Green Cross)វៀតណាម ១០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ២.៤ ដុល្លារ
– ជេលលាងដៃ (DN Clean Gel) ១០០មីលីលីត្រ ចំនួន១ តម្លៃលក់ ៥ ដុល្លារ
– យោងតាមការសាកសួរភាគច្រើនអាកុលលាងដៃ មានលក់តិចតួចនៅតាមឱសថស្ថាន៕ ប៊ុនរិទ្ធី


