ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ កណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចមានស្ដានទំងន់ទោស ស្តីពីកណីលួចម៉ូតូ-នៅថ្ងៃទី09 ខែ មិនា ឆ្នាំ2020 វេលាម៉ោង12និង20នាទី ថ្ងៃត្រង់នៅចំណុចផ្លូវជាតិលេខ05ក្រុមទី3ភូមិ ខ សង្កាត់ច្រាំងចំរេះទី2មានករណីចោរលួចម៉ូតូម៉ាកCLiCK125ពណ៏សពាក់ស្លាកលេខ1DE.2278ភ្នំពេញភ្លាមនោះជនរងគ្រោះក៏បានស្រែកផ្អើលឆោទ្បោក៏បានជួបកំលាំងសមត្ថកិច្ចខ័ណ្ឌនិងប៉ុស្តិ៍បានដេញតាមរហូតដល់ចំណុចផ្លូវជាតិលេខ05ស្ថិតនៅក្រុមទី10ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ឌឫស្សីកែវក៏ឃាត់ខ្លួនបានព្រមនិងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ
+សំភារះដកហូតមាន៖
1/. ម៉ូតូម៉ាកCLiCK125ពណ៏សសេរី2015ពាក់ស្លាកលេខ1DE.2278ភ្នំពេញដែលជារបស់ជនរងគ្រោះ។
+ជនសង្ស័យឈ្មោះលី អ៉ីម រ៉ន ភេទ ប្រុស អាយុ22ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខគ្មានក្រុម1ភូមិ1.សង្កាត់ច្រាំងចំរេះទី1 មុខរបរគ្មាន(ឃាត់ខ្លួន)មានសារធាតុញៀន។
+ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ  សាន់ អ៉ី ភេទ ប្រុស អាយុ 45 ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខ 2635.Cផ្លូវបេតុងក្រុម 1 ភូមិ ខ. សង្កាត់ច្រាំងចំរេះទី២ ខ័ណ្ឌឫស្សីកែវហេតុមុខរបរបលក់ដូរ

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ  ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿង ម៉ាកCLICK125ពណ៏សសេរី2015ពាក់ស្លាកលេខ1DE.2278.ភ្នំពេញ) នៅមុខផ្ទះបោកអ៊ុតដោយពុំបានដកកូនសោចេញពីម៉ូតូរួចក៏ដើរចូលផ្ទះភ្លាមៗនោះជនសង្ស័យក៏ធ្វើសកម្មភាពលួចជិះគេចខ្លួនបន្ទាប់មកកំលាំងសមត្ថកិច្ចក៏ដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ05ក្រុមទី10 ភូមិទួលសង្កែសង្កាត់ទួលសង្កែ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ រួមនិងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធីច្បាប់ ។ ស រស្មី


ចែករំលែក៖