ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបឈើបានហើយ តែត្រូវឈ្មួញរំដោះយកចេញបានខ្លះ

ចែករំលែក៖

ខេត្តរតនគិរី ៖ គំនរឈើដែលក្រុមឈ្មួញទុច្ចរឹតបានដឹកយកមកលាក់ទុកនៅក្នុងចំការស្វាយចន្ទីមួយកន្លែង ត្រូវបានកម្លាំងអង្គការការពារព្រៃឈើសត្វព្រៃនឹងបរិ ស្ថាន ខណៈកំពុងដើរល្បាតក៏ប្រទះឃើញហើយប្រមូលយកមករក្សារទុកចាត់ការតាម ច្បាប់ ។

ការចុះល្បាតប្រទះឃើញគំនឈើហើយបង្ក្រាបយកមករក្សារទុកនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣.២៥នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ស្ថិតក្នុងភូមិចង ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគីរី។

ប្រភពពីមន្ត្រីអង្គការការពារព្រៃឈើបានឱ្យដឹងថា ក្នុងនោះមានកម្លាំងសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងរបស់ខេត្ត ស្រុកនិងកម្លាំងស្នងការ​ដ្ឋាននគរបាលខេត្ត នឹងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៦២៣ចុះធ្វើការបង្ក្រាបប៉ុន្តែដោយពេលវេលាយប់ជ្រៅក៏រងចាំព្រឹកស្អែកថ្ងៃទី៩មីនានេះទើបកម្លាំងសមត្ថកិច្ចចុះមកម្តងទៀតធ្វើការប្រមូលយកឈើទាំងនេះទៅរក្សារទុក។

ប្រភពបន្តថា ក្នុងនោះឈើមានចំនួន២៤កំណាត់ ដោយកម្លាំងសមត្ថកិច្ចមិនបានដេកយាមគំនរឈើទើបត្រូវក្រុមឈ្មួញរំដោះឈើយកទៅបាត់អស់៤កំណាត់នៅសល់ តែ២០កំណាត់ប៉ុណ្ណោះ ​ជាប្រភេទឈើស្រឡៅដែលមានមុខកាត់៤០ទៅ៦០សងទីម៉ែត្រប្រវែង៣ទៅ៤ម៉ែត្រ ។

ក្រោយពីបង្ក្រាបបានឈើទាំងអស់នេះសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅ ឡើយទេ ហើយបានប្រមូលនឹងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្ដូងមាសដើម្បីរងចាំប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕ ដោយ៖​ ជីវ័ន្ត


ចែករំលែក៖