ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសរកសាចិញាតិ ខណៈជនបង្កហេតុបើកបរម៉ូតូបុកមនុស្សស្លាប់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលស្រុកបាធាយប្រកាសដំណឹងស្វែងរកសាច់ញាតិសពស្ត្រី រងគ្រោះដោយ ជូបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងកង់ ខណៈអ្នកបើកបរម៉ូតូបុកបណ្តាលឲ្យជនរងគ្រោះបាត់ បង់ជីវិតបានបាត់ខ្លួនពីកន្លែងកើតហេតុ អាចនិយាយបានថាគេចមិនទទួលខុសត្រូវពីផ្លូវច្បាប់ ។

ប្រភពព័ត៌មានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលា ១៦៖៣០នាទី លើផ្លូវជាតិលេខ៦ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅលើផ្លូវជាតិលេខ៦ ចំណុចខាងត្បូងស្ពានទំនប់ត្រពាំងវែង ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

ប្រភពបន្តថា កង់ជិះដោយសពស្ត្រីរងគ្រោះ ពណ៌ទឹកប្រាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុ ប្រហែលជាង៤០ឆ្នាំ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង និងម៉ូតូ១គ្រឿងម៉ាកZoomer X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DI-0483 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ លុះបើកបរមកដល់ចំណុចខាងលើបានបុកប៉ះទង្គិចពកង់ ធ្វើឲ្យអ្នកជិះ កង់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ឯអ្នកបើកបរម៉ូតូបង្កហេតុត្រូវអ្នកស្គាល់លើកដឹកដាក់តាមម៉ូតូកង់បីជិះគេចខ្លួនបាត់ បន្សល់ទុកតែមធ្យោបាយបង្កនៅ កន្លែងកើតហេតុ ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចស្រុកបាធាយ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿន ។ សពស្ត្រីរងគ្រោះ ពាក់​ខោនិងអាវរូបផ្កា ពណ៌លឿង អាយុប្រហែលជាង៤០ឆ្នាំ ជិះកង់ពណ៌ទឹកប្រាក់ ៕ ដោយ ៖ វណ្ណៈ


ចែករំលែក៖