ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធខណ្ឌចំការមកបើកយុទ្ធនាការប្រមូលសំរាមក្នុងប្រឡាយបឹងត្របែកមុនរដូវវស្សាចូលមកដល់ជាមួយនិងការសំណូមពរអោយពលរដ្ឋចូលរួមសហការ

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមនអំពាវនាវអោយប្រជាពលរដ្ឋចូលរួមក្នុងវេចខ្ចប់និងទុកដាក់ កាកសំណល់សំរាមអោយបានត្រឹមត្រូវជៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំអោយហូរ ចូលប្រឡាយលួនាំអោយមានការកកស្ទះសំរាមមិនអាចហូរបានជាពិសេសរដូវវស្សាកំពុងតែឈានចូលមកដល់។
ការអំពាវនាវនេះធ្វើឡើងខណៈលោក ថេង សុថុលអភិបាលខណ្ឌចំកាមនចុះពិនិត្យនឹងដឹកនាំកម្លាំងដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន នារសៀលថ្ងៃទី១០ មិនានេះ។
លោកថេង សុថុលក្នុងដំណើរចុះពិនិត្យនិងស្ដារប្រឡាយលូខាងលើបានមានប្រសាសន៍ បន្ថែមអោយដឹងថាកន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌតែងតែបានអប់រំនិងណែនាំអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការទុកដាក់និងវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដោយត្រូវគិតគូពីបញ្ហាបរិស្ថាននិងអនាម័យក្នុងការរស់នៅ តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចដែលមិនសូវ មានការយល់ដឹងតែងតែចោលសំរាមផ្តេសផ្តាស់ នៅតាមប្រឡាយលូបឹងត្របែកនេះ ដែលជាហេតុមិនអាចអោយទឹកលូរហូទៅកាន់ស្ថានីយ៍បូមទឹកបាន លោកបន្ថែមថាការងារនេះ ទាល់តែមានការចូលរួមពីប្រជាពលរដ្ធផងដែរ អាជ្ញាធតែម្នាក់ឯងមិនអាចសំរេចទៅបានទេ។
លោកអភិបាលខណ្ឌចំការមនក្នុងឪកាសនុះក៏បានអំពាវនាវអោយប្រជាពលរដ្ឋដែល រស់នៅតាមប្រឡាយបឹងត្របែកត្រូវគិតគូរពីបញ្ហាអនាម័យក្នុងការរស់នៅ ដោយធ្វើការទុកដាក់សំរាមអោយបានត្រឹមត្រូវកុំបោះចោលក្នុងប្រឡាយលូជាហេតុនាំអោយមានការកកស្ទះ សំរាម ជាពិសេសអាចធ្វើអោយប៉ះពាល់ដល់សុខភាពក្រុមគ្រួសារខ្លូនឯង កុមារនិងក្មេងតូចៗដែលងាយនិងប៉ះពាល់ដល់សុខភាព។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានអោយដឹងថាក្នុងមួយថ្ងៃអាជ្ញាធខណ្ឌចំការមនធ្វើការដឹកជញ្ជូនសំរាមបានចំនួន១៨ឡាន ដែលក្នុងមួយឡានមានទម្ងន់ប្រហែល៥តោនចេញពីប្រឡាយលូខាងលើយកទៅចាក់នៅទីលានចាក់សំរាម ដែលការងារនេះបានអនុវត្តតាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះរហូតដល់អស់សំរាមពីក្នុងប្រឡាយលូ។ ការប្រមូលសំរាមនេះធ្វើឡើងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនារដូវវស្សាដែលនឹងឈានមកដល់ពេលឆាប់ៗខាងមុខនេះ៕ ស រស្មី


ចែករំលែក៖