ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអោយហស្សនាមផ្លូវជាតិលេខ៥៥ ( ពោធិ៍សាត់-វាលវែង-ថ្មដា) ជា “ផ្លូវបុប្ផាលាក់ខ្លួន” ។
“ផ្លូវបុប្ផាលាក់ខ្លួន” ជាឈ្មោះថ្មី ជំនួសផ្លូវអន្ទង់អាំង ដែលត្រូវបានដាក់ឱ្យនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ( ពោធិ៍សាត់-វាលវែង-ថ្មដា) និងពិធីបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ (សំឡូត-វាលវែង-អូរសោម-កោះកុង)។
ប្រសិនបើជនរួមជាតិ បានធ្វើដំណើរលើកំណាត់ផ្លូវជាតិខាងលើ ពិតណាស់នឹងទទួលបានការស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ តំបន់ទេសចរណ៍ធម្មជាតិ ដែលជាសមិទ្ធផលថ្មី១ទៀត ហើយជាចំណងដៃរបស់សម្តេចតេជោ ដល់ជនរួមជាតិ៕ សុខខេមរា