ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ជំរុញឲ្យ ការស្ថាបនាផ្លូវថ្មើរជើងតាមបណ្តោយទន្លេចតុមុខឲ្យបានលឿន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីទៀត ដើម្បីពន្លឿនគំរោង ស្ថាបនាផ្លូវថ្មើជើង និងទីតាំងតំបន់ទាក់ទាញភ្ញៀវទេសចរណ៏ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំងស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
កិច្ចប្រជុំនារសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ គម្រោង ស្ថាបនាផ្លូវថ្មើរជើងខាងលើ នេះស្ថិតនៅតាមតំបន់មាត់ទន្លេដែលរដ្ឋបាលរាជធានីភ្នំពេញបានគិតគូយ៉ាងម៉ត់ចត់ទៅ លើការកែលំអរនិងលើកកំពស់សោភណ្ឌ ភាពរាជធានីភ្នំពេញ និងទាក់ទាញភ្ញៀវទេសចរណ៏ក៏ដូចជាបង្កើននូវប្រពន្ធ័ផ្លូវធ្វើ ដំណើរអោយកាន់តែទូលំទូលាយ ជាពិសេសផ្លូវថ្មើរជើងតាមមាត់ទន្លេ។លោកប្រធានមន្ទីរឲ្យដឹងទៀតថា៖ក្រៅពីស្ថាបនាផ្លូវថ្មើរជើងនេះ យើងនៅមានគម្រោងជាដំណាក់ កាលច្រើនទៀតដូចជា៖ ការបង្កើតផ្សាររាត្រីដែលលក់ដូរចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង ១១យប់,ផ្សារណាត់,Pub street,វិថីម្ហូបអាហារ,តំបន់ថ្មើរជើងសំរាប់ភ្ញៀវទេសចរណ៏ជាដើម។ជាមួយគ្នានេះយើងក៏បានជជែកជាមួយអាជ្ញាធរ ដែនដីពាក់ពន្ធ័លើការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដែលរហូត មកដល់ពេលនេះ អាជ្ញាធរបាន រៀបចំសណ្តាប់ធ្នាប់បានមួយចំនួនហើយ។
លោក ឃួង ស្រេង បានឯកភាពតាមគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញដោយចែកចេញ ជា៣ដំណាក់កាលក្នុងការស្ថាបនាគំរោងមួយនេះ និងពន្លឿនការរៀបចំ និងស្ថាបនាផ្លូវថ្មើរជើងនេះឲ្យបានតាមការគ្រោងទុក។
លោកអភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងទីតាំងខាងលើឲ្យចូលរួមសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការ ងារស្ថាបនាផ្លូវថ្មើរជើង នេះទៅតាមគម្រោង ក៏ដូចសហការរៀបចំផលប៉ះពាល់លើ គម្រោងនេះ៕.
ដោយ៖សំរិត


ចែករំលែក៖