ព័ត៌មានទាន់ហេតុការណ៍៖

ទៅទិញទឹកត្នោតជូរខឹងគេបាញ់ជំពាមត្រូវម៉ូតូហៅបក្ខពួក៣នាក់មកកាប់បុរសម្នាក់ត្រូវក្បាលរបួសធ្ងន់

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូទៅទិញទឹកត្នោតជូរ ត្រូវគេបាញ់គ្រាប់ជំពាមប៉ះម៉ូតូខ្លួន ខឹងពេកទៅហៅបក្ខពួកខ្លួន៣នាក់ ប្រដាប់ដោយដាវ បានមកស្ទាក់កាប់បុរសម្នាក់ ត្រូវក្បាល បណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២០និង០៥នាទី ត្រង់ចំណុចភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចប់ខ្លួនបានមានគ្នា៣នាក់ ទី១-ឈ្មោះ សែម សុីធួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ជនដៃដល់) ទី២-ឈ្មោះភា សម័យ ភេទប្រុសអាយុ២០ឆ្នាំនិងទី៣-ឈ្មោះ ហ៊ន ចន្នី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងដែក ។ ជនសង្ស័យទាំង៣នាក់ បច្ចប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុងភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ សុត សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក និងម្នាក់ទៀតឈ្មោះ អឿន សុខណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (បែកក្បាល) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូទៅទិញទឹកត្នោតជូតាមផ្លូវដីឡូត៏ ដែលមានកញ្ចុះអង្គុយលេង ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានគេបាញ់ដោយជំពាមត្រូវចំម៉ូតូរបស់ខ្លួន ភ្លាមនោះក៏មានចិត្តខឹងយ៉ាងខ្លាំង លុះត្រឡប់មកវិញ ក៏ហៅបក្ខពួក៣នាក់ទៀត ប្រដាប់ដោយដាវ ខណៈឃើញម៉ូតូជនរងគ្រោះជិះមកដល់ ក៏នាំគ្នាស្ទាក់ម៉ូតូ ហើយកាប់ទៅលើជនរងគ្រោះឈ្មោះ អឿន សុខណា របួសត្រង់ក្បាលជាទម្ងន់ រួចវាយម៉ូតូបែកក្បាលខាងមុខ និងបែកស្តុបក្រោយបន្ថែមទៀតផង ។
ក្រោយពីមានហេតុការណ៏កើតឡើង ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ ។ ចំណែកជនសង្ស័យ៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ
ឈ្មោះ សែម សុីធូ បានសារភាពថាខ្លួននៅការដ្ឋានឈ្មោះ ហ៊ន ចន្នី មកពីទិញទឹកត្នោតជូរថាមានបាញ់នឹងជំពាមត្រូវម៉ូតូទើបខ្លួនខឹងយកដាវហើយហៅបក្ខពួក មកតាមកាប់តែម្តង ៕ ស្អាងជ័យ


ចែករំលែក៖