ព័ត៌មានទាន់ហេតុការណ៍៖

តែងតាំងលោក Fergal GAYNOR (ជនជាតិ អៀរឡង់) ជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មីនៅ អ.វ.ត.ក

ចែករំលែក៖

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងលោក Fergal GAYNOR (ជនជាតិ អៀរឡង់) ជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មី បន្ទាប់ពីមានការស្នើតែងតាំងពីលោក _António Guterres អគ្គលេខា​ធិការអង្គការសហប្រជាជាតិ និង ដោយមានការអនុម័តយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។

យោងតាមសេចក្តីប្រកាសព័ត៌មានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោក Gaynor បានបំពេញការងារជាមេធាវីជំនុំ ជម្រះ (Trial Attorney) ​ក្នុងការិយាល័យរដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា (ICTR) និងតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេស យូហ្គោស្លាវី (ICTY) ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ មុនពេលបំពេញការងារជាជំនួយការជាន់ខ្ពស់សហព្រះរាជអាជ្ញានៅ អ.វ.ត.ក ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦។

សេចក្តីប្រកាសបន្តថា គាត់ធ្លាប់បំពេញការងារជាមេធាវីនាំមុខតំណាងជនរងគ្រោះនៅតុលាការព្រហ្ម ទណ្ឌអន្តរជាតិ(ICC)ក្នុងសំណុំរឿងប្រឆាំងនឹងប្រធានាធិបតីកេន យ៉ា Uhuru Ken​yat​ta ចាប់ពីឆ្នាំ២០១២ មក និងជា តំណាងជនរងគ្រោះមួយក្រមនៅក្នុងស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីឆ្នាំ២០១៩ មក ដែលបច្ចុប្បន្នកំពុង ស្ថិតក្នុងការស៊ើបអង្កេតនៅតុលាការ ICC។

លោក Gaynor ទទួលបានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យ Trinity College Dublin និង សញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជាពីសាកលវិទ្យាល័យ Cambridge។ គាត់ជាសមាជិកគណៈមេធាវីអៀរឡង់ និងជា សមាជិក Journal of International Criminal Justice 4 ៕


ចែករំលែក៖