ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg” ខ្វះការប្រុងប្រយ័ត្នបានបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងទាំងព្រឹក ដោយបើកធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង បណ្ដាលឲ្យស្រាបៀររាយពេញផ្លូវ ។
ករណីធ្វេរប្រហែសចំពោះអ្នកបើកបររបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg”ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅទល់មុខគរោងផ្សារដើមគថ្មី ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តបង្ក ពណ៌ខៀវ ជាប្រភេទសណ្តោងរ៉ឺម៉ក ដឹកធុងស្រាបៀរក្រុមហ៊ុនស្រាបៀរ”Carlsberg” ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកងោកមួយភាំងមិនប្រយ័ត្ន ស្រាប់តែរថយន្តរេចង្កូតមកស្តាំដៃ បណ្ដាលឲ្យធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងទ្រមេឃតែម្ដង ធ្វើឲ្យចាក់ធុងស្រាបៀរជាច្រើន ចេញមកខាងក្រៅ ។
ក្រោយកើតហេតុ មួយសន្ទុះក្រោយមកគេឃើញខាងក្រុមហ៊ុនស្រាបៀរ បានចុះមកដល់កន្លែងកើតហេតុ នាំយករថយន្តស្ទូចមួយគ្រឿង មកស្ទូចយករថយន្តបង្កទៅជួសជុលដោយខ្លួនឯង ៕សរស្មី