ភ្នំពេញ៖ បុរសជនជាតិណ័រវេម្នាក់ ដើរសុំលុយប្រជាពលរដ្ឋតាមទីសាធា
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសនោះឈ្មោះ THOMAS WILIAM KRISTIANSEN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិណ័រវេ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមទីសាធារណៈ ។
លោកនាយការិយាល័យបន្តថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ ពីកម្លាំងនាយកដ្ឋានទេសចរណ៍ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរសុំលុយតាមទីសាធារណៈ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់។
បច្ចុប្បន្នកម្លាំងការិយាល័យកំ