ខេត្តព្រះសីហនុ ÷ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បា នរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូ រ៉េកាលពីយប់
ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទីយប់ នៅលើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុន អ៊ុយ ញ៉ុង ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
យោងតាមប្រភពរបស់សមត្ថកិច្ច បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើ តឡើង រវាងរថយន្តកូរ៉េ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ស្លាក លេខ ភ្នំពេញ2V-9670 អ្នកបើកបរឈ្មោះ ជា ស៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បើិកបររថយន្ត ស្នាក់នៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី លិច ឆ្ពោះទៅ កើត លុះមកដល់ចំណុចខាងលើ បានផ្លាស់ប្ដូរទិសបត់ឆ្វេងដៃ ត្រូវបានរថយន្តដឹកកុងតឺនឺរ ០១គ្រឿងបុក ម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ស្លាក លេខ ភ្នំពេញ3A-9714 ( ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ផែស្ងួត សុកន ) ចំណែកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅ ផ្ទុយគ្នា ។
ចំណែកអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។
រីឯវត្ថុតាង រថយន្ត ០២គ្រឿង សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបា លចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ ។ ឆ្លាម សមុទ្រ