ភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ខណៈអ្នកបេីកបរ ខ្វះការប្រុងប្រយ័ត្ន បានបេីកបត់ជ្រុលកៀរនិងរថយន្ត លុចស៊ីសRX៣០០ ដែលជិះជាលក្ខណៈគ្រួសារ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ចំនុចស្តុប បឹងទំពុន ផ្លូវ២៧១ កែងនិងផ្លូវ ៣៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ រថយន្តលុចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 6953 ជិះជាលក្ខណៈគ្រួសារ ប្តីប្រពន្ធនិងកូនតូច២នាក់ បានចេញពីភ្នំពេញ ចេញទៅខេត្តស្វាយរៀង ដេីម្បីមេីលបងប្អូនឈឺ ដោយបានធ្វើដំណើរតាម បណ្ដោយផ្លូវ ៣៧១ ក្នុងទិសដៅ ពីលិចទៅកេីត លុះមកដល់កេីតហេតុកេីតហេតុ បានបត់ស្តាំឡើងទៅផ្លូវ ២៧១ ហេីយស្របពេលនោះដែរ ក៍ស្រាប់តែមាន បុរសម្នាក់រួមនិងនារីម្នាក់ បានបេីករថយន្តសណ្តោងកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 8723 បានបេីកធ្វើដំណើរក្នុងទិសដៅស្របគ្នា ហេីយបត់ស្តាំដូចគ្នា ក៍ជ្រុលទៅកៀរនិងរថយន្តលុចស៊ីសRX៣០០ ដែលជិះជាលក្ខណៈគ្រួសារ បណ្តាលឲ្យរងការខូចខាត ថ្ពាល់មុខចំហៀងខាងឆ្វេង និងធ្លាក់កាងមុខ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្ត ។
ដោយឡែករថយន្តកុងតឺន័រវិញ មិនរងការខូចខាតអ្វីនោះទេ គ្រាន់តែឈប់ គាប់ជាប់រថយន្ដ លុចស៊ីស បង្ករអោយមានការចរាចរណ៍ បន្តិចបន្តួចតែប៉ុណ្ណោះ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៍បានចុះទៅកន្លែងកើតហេតុ រួចហើយ បានគូរវាស់អោយ យករថយន្តដាក់គៀន និងអោយភាគីទាំងសង្ខាង សម្របសម្រួលគ្នាផងដែរ ។
ក្រោយកេីតហេតុ មានតំណាងរថយន្ដ កុងតឺន័របានមកសម្របសម្រួលគ្នាជាមួយខាងរថយន្តលុចស៊ីស ដោយសុខចិត្ត ចេញថ្លៃការជួសជុលអោយដេីម្បីបញ្ចប់រឿង ៕ដោយ៖ ភារ៉ា ដង្កោ






