ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថិកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យស្ទាក់កាប់ប្លន់មួយសំបុកធំ

ចែករំលែក៖

កំពង់ស្ពឺ៖ ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពស្ទាក់កាប់ប្លន់ម៉ូតូអ្នកដំណើរតាមផ្លូវត្រូវបានសមត្ថកច្ចធ្វើការបង្ក្រាបបាមួមយសំសបុកចាត់ការតាមនីតិវធី។
ការបង្ក្រាបនេះធ្វើឡើងកាលពីវាម៉ោង១៥និង៣៩នាទីថ្ងៃសុក្រ  ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០  កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិព្នាយនៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានអោយដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ÷
១/ ឈ្មោះ ខុន រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ
២/ឈ្មោះ ម៉ក់ ណាឃីម ភេទប្រុស អាយុ ២៤ឆ្នាំ
៣/ឈ្មោះ ខុម សុផុន ភេទប្រុស អាយុ ១៨ឆ្នាំ
៤/ឈ្មោះ ខា ម៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ
៥/ឈ្មោះ ចក់ គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ
៦/ឈ្មោះនឿម រតនា ហៅទិ អាយុ១៩ឆ្នាំ
៧/ឈ្មោះផល តារា ហៅឃ្លោក ភេទប្រុស អាយុ២៣ឆ្នាំ
អ្នកទាំង ៧នាក់ខាងលើ រស់នៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨/ឈ្មោះឡុង ពិសិដ្ឋ ហៅករុណា ភេទប្រុស អាយុ២៣ឆ្នាំ
៩/ឈ្មោះកែវ រិទ្ធីសាក់ ហៅសាក់ ភេទប្រុស អាយុ២១ឆ្នាំអ្នកទាំង០២នាក់រស់នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្បរភពបន្តថាជនសង្ស័យ
បានធ្វើសកម្មភាពជិះម៉ូតូកាន់ដាវ និងកាំបិតផ្គាក់ ដេញកាប់ទៅលើឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា  ខណ:ពេលជនរងគ្រោះកំពង់ជិះម៉ូូតូ ១គ្រឿង ម៉ាក់ ប៊ិត ( Beat ) ពណ៍សលាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q.7064 ចេញពីធ្វើម្ហូបការនៅផ្ទះរបស់ឈ្មោះ ទា ស៊ុយហេងនៅផ្សារស្ពឺ ។ពេលមកដល់ចំណុចតាមផ្លូវមុខផ្ទះរបស់ឈ្មោះ ហឿន រី ( ប្ដី ប្រពន្ធ )  ភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៤ និង ៥៥នាទីនាថ្ងៃខែខាងលើ ។ក្នុងការឃាត់នេះដែរសមត្ថកិច្ច
 ដកហូតបានម៉ូតូចំនួន ៤គ្រឿង  ដាវចំនួន ២ដើម  និង កាំបិតផ្គាក់ចំនួន៣ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
  ករណីខាងលើជំនាញផ្នែកព្រហ្មទណ្ឌស្រុក កំពុងតែធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕សេនាស័ក្តិ

ចែករំលែក៖