ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកស្អាងបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

កណ្ដាល៖  ទីតាំងបញ្ជល់មាន់លួចលាក់មួយកន្លែង ត្រូវសមត្ថកិច្ចស្រុកស្អាង ចុះបង្ក្រាប និងដកហូតវត្ថតាងមួយចំនួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំនុចចំការស្វាយ ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ហើយវត្ថុតាងដកហូតបានមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាក់គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1A3405 ,មាន់ឈ្មោលចំនួន១ក្បាល  ,កន្ត្រក់សំរាប់ដាក់មាន់ចំនួន២ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចនគរបាលស្រុកបានទទួលព័ត៌មានថា មានករណីជល់មាន់នៅចំនុចចំការស្វាយស្ថិតនៅភូមិ ពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ពេលទទួលបានព័ត៌មានភ្លាម កំលាំងនគរបាលបានចុះដល់កន្លែងកើតហេតុខាងលើ
ឃើញមានមនុស្សប្រហែលជាង១០នាក់កំពុងជល់មាន់ រត់គេចខ្លួនអស់ ដោយបន្សល់ទុកនៅមាន់ជល់០១ ម៉ូតូ០១គ្រឿងកន្ត្រក់សំរាប់ដាក់មាន់២ ។

ចំពោះវត្ថុតាងខាងលើនេះ កម្លាំងសមត្ថកិច្ច បានបញ្ជូនមកអធិការស្រុកស្អាង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ស្អាង ជ័យ


ចែករំលែក៖