ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចម្រុះធ្វើអនាម័យតាមដងទន្លេបាសាក់ក្រោមស្ពានព្រះមុនីវង្ស

ចែករំលែក៖

ភ្នំពេញ ដើម្បីបញ្រ្ជាបនៃការយល់ដឹងនិងសម្អាតតាមដងទន្លេ និងការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ(ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ ចុះធ្វើអនាម័យ សំអាតបរិស្ថាន ដោយដើររើសសំរាមតាមដងទន្លេបាសាក់ក្រោមស្ពានព្រះមុនីវង្ស

ពិធីនេះ មានការចូលរួមពីលោក អំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក គិតសុផល មេបញ្ជាការប៉េអឹមខណ្ឌ, លោកម៉ៅ សឿត អធិការខណ្ឌច្បារអំពៅទើបឡើងថ្មី ព្រមទាំងអភិបាលរងខណ្ឌចៅសង្កាត់ ស្មៀន ប្រធានផ្សារ, ក្រុមយុវជនស..., កម្លាំងប្រជាការពារខណ្ឌយ៉ាងផុលផុស ដោយដើរប្រម៉ែប្រមូលរើសសំរាមនៅតាមដងទន្លេបាសាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មីសង្កាត់ច្បារអំពៅទី១និងទី២នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

ក្នុងពិធីនេះលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃរាជធានី  ខេត្ត ក្រុង ស្រុកខណ្ឌ ជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរ ភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ   ដោយឡែកការធ្វើពលកម្មសំអាតបរិស្ថានក្នុងពេលនេះគឺដើម្បីពញ្ញាក់ស្មារតីនិងបញ្ជ្រៀបការយល់ដឹងពីគុណប្រយោជន៍ដែលបាន មកពីបរិស្ថានស្អាតអនាម័យល្អ និយាយជារួមទីក្រុងស្អាត បរិស្ថានស្អាត អនាម័យល្អ គឺផ្ដើមពីយើងទាំងអស់គ្នា សណ្តោស


ចែករំលែក៖