ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះតូបលក់ដូរនៅផ្សារក្រមួនអស់៥តូបទាំងយប់នៅសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីកើតជាអគ្គីភ័យឆាបឆេះតូបលក់ដូរបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨និង៣៥ នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្សារក្រមួន តាមបណ្តោយផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី (ផ្លូវលេខ១០២៨) ភូមិបាយ៉ាប  ក្រុមទី០១ ភូមិប៉ាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ អឹម សារឿន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ លក់ដូរ ។
ប្រភេទសំណង់ តូបសង់ពីដែកដំបូលសង្គ័សី ទំហំប្រហាក់ប្រហែល ០៤ម៉ែត្រ x ១១ម៉ែត្រ ។

តូបដែលត្រូវអគ្គីភ័យឆាបឆេះចំនួន ០៥ តូប រួមមានតូបបិទតែមម៉ូតូ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបកាត់ដេរសម្លៀកបំពាក់ ទំហំ ០៣ ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបលក់ចាប់ហួយ ទំហំ ០៣ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបបិទតែមម៉ូតូ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបលក់និងជួសជុលទូរស័ព្ទដៃ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបលក់ចាប់ហួយនិងផ្លែឈើ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប។

រថយន្តពន្លត់អគ្គីភ័យដែលចេញអន្តរាគមន៍រួមមាន:

រថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ ឡាន ស្មើនឹង ៦៥ ម៉ែត្រគូប ។


រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានស្មើនឹង ០៤ ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៦ ម៉ែត្រគូប ។


រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានស្មើនឹង ០៦ ម៉ែត្រគូប ។

រថយន្តជំនួយក្រុមហ៊នស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៦ ម៉ែត្រគូប ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុដែលកើតមានអគ្គិភ័យនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយសមត្ថកិច្ចយើងបានពន្លត់ភ្លើងចប់នៅម៉ោង ៩និង៣៥ នាទីយប់ ថ្ងៃខែឆ្នាំដដែលហើយ ៕ជ្រោយពេជ្រ


ចែករំលែក៖