ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន ជួយអន្តរាគមន៍ ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្បួនរថយន្ត លោក គួច ចំរើន​ មិនបានជួបគ្រោះថ្នាក់ចរាចរឡើយ គាត់​គ្រាន់តែបានចុះមកជួយអន្តរាគមន៍ និងហៅឡានសង្រ្គាះបន្ទាន់​ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ​តែប៉ុណ្ណោះ ។ ក្នុងនាមមនុស្សធម៍ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រជាប្រិយភាពផងដែរ។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២០​នេះ ចំណុច ភូមិ-ឃុំ អូរតាប៉ោង​ស្រុក បាកាន​ ខេត្តពោធិ៍សាត់ មានរថយន្តមួយគ្រឿង​ពាក់ស្លាកលេខខេមរភូមិន្ទ​ បានជួបគ្រោះថ្នាក់ចរាចរ ក្រឡាប់ និងមានជនរងគ្រោះ ក៏ត្រូវបាន លោក គួច ចំរើន បានធ្វើដំណើរតាមរថយន្តជួបប្រទៈ ចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងទៅឡានសង្រ្គាះបន្ទាន់​ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។
ផ្ទុយទៅវិញរូបភាពនេះ​ត្រូវបាន Page​ Facebook មួយចំនួនបានយកទៅផ្សាយថា៖ ក្បួនឡាន លោក ជួបគ្រោះថ្នាក់ចរាចរណ៏ទៅវិញ។ អាចជាយល់ច្រឡំ រវាងដំណឹង ឮគេថា ខុសពីព័ត៌មាន មានមូលដ្ឋានជាក់លាក់៕ ដោយ៖សិលា


ចែករំលែក៖