ភ្នំពេញ ៖ គួរឲ្យអាណោចអធម៌ណាស់ ខណ:ដែរនារីម្នាក់ត្រូវរថយន្តកិនខ្ទេចជេីងទាំងសងខាងស្លាប់នៅនិងកន្លែង និងនារីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនចាំម៉ាកបេីកបុកម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង២ និង១៥នាទីយប់ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពនារីរងគ្រោះមានឈ្មោះ សុខុម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទឹងមាសព្រែកជ្រៃ បច្ចុប្បន្នស្នាក់នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិក ហាងស្ទឹងមាសព្រែកជ្រៃ ស្នាក់នៅជាមួយគ្នា ។ ពួកគាត់ជិះម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HZ-9012 ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក មកធ្វេីការវាស់វែង និងធ្វេីកំណត់ហេតុ ដោយប្រគល់សពឲ្យទៅខាងរថយន្តដឹកសពជនរងគ្រោះយកទៅតម្កល់នៅវត្តទឹកថ្លា ព្រោះទាក់ទងសាច់ញាតិមិនទាន់បាន ។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ




