ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សម្រេចដោះលែងអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់២នាក់ អោយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនដល់តុលាការ

ចែករំលែក៖

កណ្តាល៖អ្នកលេងល្បែងស៊ីសងបញ្ជល់មាន់២នាក់ ដែលសមត្ថកិច្ចស្រុកកៀន ស្វាយ ធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការណ៌បង្ក្រាបល្បែងស៊ីសង បញ្ជល់មាន់ បន្ទាប់ពីបញ្នដល់តុលាការ ត្រូវបានព្រះរាជអាជ្ញារងសម្រេចអោយវិលត្រឡប់ទៅផ្ទះវិញ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់អោយដឹងថា ៖ សំណុំរឿងនេះនៅលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចឲ្យត្រឡប់ទៅលំនៅដ្ឋានវិញហើយ ព្រោះជាករណីលែងល្បែងស៊ីសង។

លោកវរសេនីយ៌ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់អោយដឹងនៅថ្ងៃទី១៥ ខែមិនា នេះថា អ្នកញៀនល្បែងសុីសងបញ្ចល់មាន់២នាក់ និងបញ្ជូនទៅតុលាការនៅរសៀលនេះ ទោះបីមានអ្នកអន្តរាគមន៌សុំអោយដោះលែងក៌ដោយ។ លោកបានបញ្ជាក់ថា អោយតែចាប់បានមកដល់អធិការដ្ឋានគឺមិនដោះលែងឡើយ។

ហេតុការណ៌បង្ក្រាបល្បែងស៊ីសងនេះធ្វើនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០វេលាម៉ោង១១និង៣០នាទី នៅចំណុចចំការស្វាយមិនស្គាល់ម្ចាស់ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ០២នាក់ ទី១ឈ្មោះ អិន សុវណ្ណាឡៃ ភេទ
ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ
លក់ដូរ និងទី២ឈ្មោះ សុខ ធារិទ្ធ ភេទប្រុស អាយុ៣២
ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ។

លោកវរសេនីយ៌ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបន្តរទៀតថា ៖មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់មកសមត្ថកិច្ចថាមានករណីជល់មាន់ នៅចំណុចចំការស្វាយមិនស្គាល់ម្ចាស់ស្ថិតនៅភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពេលទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍
សំរោងធំសហការជាមួយកម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយបានចុះដល់កន្លែងកើតហេតុខាងលើឃើញមានមនុស្សប្រហែលជាង១០នាក់កំពុងលេងជល់មាន់ពេលឃើញកម្លាំងជំនាញនិងប៉ុស្តិ៍អ្នកជល់មាន់បានរត់គេចខ្លួនអស់ឃាត់ខ្លួនបាន២នាក់(ម្នាក់រត់ពួននៅក្នុងបន្ទប់ទឹក)ហើយម្នាក់ទៀតនៅខាងក្រោមផ្ទះប្រជាពលរដ្ឋមិនស្គាល់ឈ្មោះដោយបន្សល់ទុកនៅមាន់ជល់ឈ្មោល០១ក្បាលនិងម៉ូតូ០៥គ្រឿងបង់រំមួយចំនួន ។

កម្លាំងបានប្រមូលវត្ថុតាងខាងលើរួមទាំងជនសង្ស័យទាំង២នាក់យកមកប៉ុស្តិ៍នគរបាលសំរោងធំ បានបញ្ជូនមក
អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖