ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវច្រើនកុះករចូលរួមមង្គលកការម៉ាក សែនសូនីតា ទោះមានការបារម្ភជំងឺ Covid -19 ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ ពិធីមង្គលការតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា និងផលិតករភាពយន្តល្បីឈ្មោះកាលពីរសៀលថ្ងៃទី១៦ ខែមីនានោះ មានភ្ញៀវកិត្តិយសជាច្រើនចូលរួម គឺអវត្តមានភ្ញៀវតិចបំផុត បើទោះបីជាមានក្តីបារម្ភអំពីជំងឺ Covid19ក៏ដោយ។

តូតា និងស្វាមី ញញឹមបិទមាត់មិនជិតខណៈភ្ញៀវកិត្តិយសជាច្រើនរួមទាំងអ្នកជំនួញ មន្ត្រីមានមុខមាត់រាប់សិបតុ ពិសេសអស់អ្នកជិតដិតក្នុងរង្វង់សិល្បៈរាប់រាយនាក់បានចូលរួមសាទរពិធីមង្គលការរបស់ពួកគេនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ។ ក្តីបារម្ភអំពីជំងឺ Covid19 របស់គូស្នេហ៍ថ្មីថ្មោង និងអ្នកចូលរួម បានធ្វើឲ្យពួកគេធូរចិត្ត ស្របពេលដែលមង្គលការពួកគេក៏បានត្រៀមនូវការសម្អាតដៃបានត្រឹមត្រូវដូចជាការដាក់ទឹកអាល់កុលសម្រាប់ភ្ញៀវចូលរួមជាដើម។  ភ្ញៀវដែលភាគច្រើនដែលមិនអាចខកខានបានព្រោះតែតារាស្រីរូបនេះក៏មិនសូវបាត់មុខក្នុងកម្មវិធីអ្នកសិល្បៈ ដែលជាញឹកញាប់គូស្នេហ៍ថ្មីថ្មោងនេះក៏បានបណ្តើរគ្នាចូលរួមកម្មវិធីជាហូរហែដែរ ។ ជាមួយគ្នានេះលោក ប៉ូ វិបុល ដែលគេស្គាល់ថាជាបុគ្គលមានមុខមាត់ម្នាក់ក្នុងសង្គមសិល្បៈ និងជាអ្នកជំនួញលេចធ្លោរម្នាក់ដែរនោះក៏ទទួលបានការស្រលាញ់រាប់អានច្រើនពីដែលជាហេតុផលមានភ្ញៀវមិនអាចខកខានបើទោះបីជាមានការបារម្ភរឿងជំងឺថ្មីនោះក៏ដោយ។

​​គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿងចន្ទ្រា របស់ផលិតកម្មAngkor Picture  ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ថ្មីៗនេះ តូតាបានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជាបើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនានេះផងដែរកម្ពុជា រកឃើញករណីអ្នកផ្ទុកជំងឺCovid -19 សរុបចំនួន១២នាក់ហើយ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សា សុខភាព ជាចំបង។

បន្ទាប់ពីលេចករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីចុងក្រោយដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិប្រទេសបារាំងមួយនាក់ និងកូនជនជាតិបារាំង ដោយ វឌ្ឍនា


ចែករំលែក៖