ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ អញ្ជើញចូលរួមប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្កភាពនានាយ៉ាងច្រើនកុះករ ។

ពិធីខាងលើប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានថ្មី នៃខេត្តពោធិ៍សាត់ ខណៈលោក ឡាយ ចេងលៀង ប្រធានមន្ទីរព័ត៌មានចាស់បានចូលនិវត្តន៍ ។ បុឹម ពិន


ចែករំលែក៖