កណ្ដាល៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចកាបួបលុយនារីម្នា ក់កំពុងជិះម៉ូតូតាមដងផ្លូវ តែពុំបានសម្រេចជនសង្ស័យទាំង២នាក់ ខាងលើនេះ បានបើកម៉ូតូបុកគូថរថយន្ដបណ្ដាលឲ្យដួលត្រូវប្រជាពលរដ្ឋជិតខាងធ្វើ ការចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែ ម្ដង ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នា ទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យ ដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ នឹង សុខា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ទី២-ឈ្មោះ ណុល ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ លីម ម៉ីស៊ាំង អាយុ២១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GU-៥៦៥០(របស់ជនសង្ស័យ) ,កាបូបដៃ ពណ៌ទឹកប្រាក់ចំនួន១(របស់ជនរងគ្រោះ ) ,លុយខ្មែរចំនួន២៩០០រៀល និងទូរសព្ទ័ដៃ២គ្រឿងរបស់ជនសង្ស័ យ ។
ប្រភពដដែលបន្ដថា កាលពីពេលវេលាកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតែម្នា ក់ឯង តាមផ្លូវហើយកាន់កាបូបលុយនៅជាប់នឹ ងដៃ ភ្លាមនោះ ក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១មួយ គ្រឿង ដោយឈ្មោះ នឹង សុខា ជាអ្នកឌុប ចំណែកឈ្មោះ ណុល ចិត្រា អង្គុយខាងក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបពីដៃ ជនរងគ្រោះ រួចព្យាយាមបើកម៉ូតូរត់គេចខ្លួនឆ្ពោះទៅរាជធានីភ្នំពេញ តែនៅពេលបើកដល់ចំណុចមុខរោងចក្រតា ក់ហ្វាត សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ម៉ូតូជនសង្ស័យបានបើកបុកគូទរថយន្តគេ បណ្តាលឲ្យដួល ហើយត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែ លើចាប់ឃាត់ខ្លួនបានទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមនិតិវិធីតែ ម្តង។
តាមចម្លើយសារភាពជនសង្ស័យ២នាក់ខា ងលើបានប្រាប់ថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កា បូបលុយរបស់ជនរងគ្រោះខាងលើប្រាកដ មែន ៕ ស្អាង ជ័យ
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យ
ប្រភពដដែលបន្ដថា កាលពីពេលវេលាកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតែម្នា
តាមចម្លើយសារភាពជនសង្ស័យ២នាក់ខា