ខេត្តឧត្តរមានជ័យ៖អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងក្នុងទឹកដីថៃ។
កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នេះស្ថិតនៅច្រកអន្តរជាតិជាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំ បានអោយដឹងថាប្រជាពលរដ្ឋខ្មែរដែលត្រូវបានភាគីថៃបញ្ជូនមកវិញនោះ គឺមាន ឈ្មោះ ឡាំង លេង ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ពលករឈ្មោះឡាំងលេងត្រូវថៃចាប់ខ្លួននៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧កន្លងទៅនេះពីបទឆ្លងដែនកាប់ឈើក្រញូងដោយចូលតាមច្រកតាថាវហើយបញ្ជូនខ្លួនយកទៅដាក់ពន្ធនាគារនៅស្រុកខាន់តាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ។
ចាប់ពីពេលនោះមករហូតដល់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នេះទើបរួចផុតទោស ដោះលែងអោយមានសេរីភាពរឿងវិញ៕ប៉ែន នួន