ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីបារាំង ម៉ាឡេស៊ី ពេលនេះ អ៊ីតាលី ហ្វីលីពីន ក៏បានបញ្ចេញយោធា ក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩

ចែករំលែក៖

ប្រទេសជាច្រើនបានសម្រេចប្រើប្រាស់កងទ័ព ចូលរួមនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ក្នុងនោះមាន ចិនប្រើប្រាស់កម្លាំងយោធាបានជោគជ័យ ហើយបារាំង ម៉ាឡេស៊ី ហ្វីលីពីន ក៏បានសម្រេចប្រើប្រាស់កងទ័ពផងដែរ ដើម្បីរិតត្បិត បម្រាប់គោចរ ជាអាវុធ ប្រឆាំងការឆ្លងរាលដាលវីរុស កូវីដ-១៩​។
ដោយមិនអាចទប់ទល់ស្ថានភាព អ៊ីតាលីបានសម្រេច​ដាក់ពង្រាយកម្លាំងទាហាន ៧៣០០នាក់ យាមល្បាតនៅទីក្រុង(កាំប៉ានៀ)​ Campagnia និង ស៊ីស៊ីលី (Sicily) តាមដាន់ពលរដ្ឋ មិនអនុញ្ញាតឲ្យចេញពីផ្ទះនោះឡើយ។ ជាមួយគ្នានោះកម្លាំងទាហាន​១៣ពាន់នាក់ទៀត ក៏បានស្ថិតក្នុងការត្រៀមលក្ខណៈ អនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ផ្សេងទៀត​។
សកម្មភាពខាងលើរបស់អ៊ីតាលី ដោយសារតែពលរដ្ឋ មិនមានគោរពទៅតាមច្បាប់បម្រាមគោចរ​ ជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់ និងឆ្លងកើតឡើងខ្ពស់ ។
ចំណែកនៅក្នុងប្រទេសតំបន់អាស៊ានវិញ បានចាប់ផ្តើមរិតបន្តឹងដោយបានប្រើប្រាស់កម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ។ ក្រៅពីម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ក៏បានប្រើប្រាស់កម្លាំងយោធាត្រួតពិនិត្យទៅលើអ្នកដំណើរ ខ្លាចមានឆ្លងកូវីដ-១៩​។
កូវីដ-១៩ ឆ្លងរាលដាលយ៉ាងឆាប់រហ័សហើយសម្លាប់មនុស្ស យ៉ាងច្រើនក្នុងរយៈពេលខ្លី ។ដូច្នេះមានតែច្បាប់អាជ្ញាសឹកទេ ទើបអាច ទប់ស្កាត់ឆ្លងរាលដាលបាន៕


ចែករំលែក៖