ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង មានទំហំ ៤ម៉ែត្រ គុណនឹង ១០ម៉ែត្រ ប្រភេទផ្ទះថ្មដំបូលប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារខ្ទេចទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣០៧ ក្រុមទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉េង ហ្គេចជី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់បាយ ស្នាក់នៅកន្លែងកើតហេតុ ។ ដោយក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែខូចខាតសម្ភារក្នុងផ្ទះទាំងស្រុង និងឆេះរោលផ្ទះអ្នកជិតខាងបន្តិចបន្ទួច មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជាក់ថា ប្រើប្រាស់រថយន្តអគ្គីភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣ គ្រឿង បាញ់អស់ទឹកចំនួន០២គ្រឿង , រថយន្ត សង្គ្រោះបន្ទាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០១គ្រឿង។

គ្រប់គ្រងបាន១០០% នៅវេលាម៉ោង៥និង៥០នាទី នាថ្ងៃខែឆ្នាំដដែល ៕ភារ៉ា ដង្កោ


ចែករំលែក៖