ខេត្តព្រះសីហនុ ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀ ន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសា រធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុម១៧ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ។
១. ឈ្មោះ ឈួន ភក្ដី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
២. ឈ្មោះ កែវ ប៊ុនលាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្នុប្បន្នភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
៣. ឈ្មោះ បែន សុភារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នក្រុម៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
+វត្ថុតាងរួមមាន÷
១. ម្សៅសថ្លា ចំនួន៥កញ្ចប់
២. ដបជក់ ចំនួន១
៣. ខ្សៀជក់ ចំនួន១
៤. ជញ្ជីង ចំនួន១
៥. ទូរស័ព្ទដៃ ចំនួន២គ្រឿង
៦. លុយ ចំនួន៥ដុល្លារ ។ ដោយ៖ ឆ្លាម សមុទ្រ