ព័ត៌មានទាន់ហេតុការណ៍៖

មធ្យោបាយបម្រើបទល្មើសលាក់ទុកក្នុងព្រៃ ចំនួន០៣គ្រឿងត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង រុករក និងបង្រ្កាបរថយន្តកែច្នៃ(បាកុង)ចំនួន ៣គ្រឿងនៅក្នុងព្រៃ សង្ស័យក្រុមឈ្មួញលាក់ទុក ។
 ប្រត្តិបត្តិការរុករក និងបង្រ្កាបរថយន្តកែច្នៃខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
 ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ទផល៖ កម្លាំងរុករកឃើញមធ្យោបាយបំរើផលបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ប្រភេទរថយន្តកែច្នៃ(បាកុង)ចំនួន ០៣គ្រឿង ដែលសង្ស័យក្រុមឈ្មួញលាក់ទុក ខណៈដែលកន្លងមកកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាប.ដកហូត និងដុតកម្ទេចអស់ច្រើនគ្រឿងមកហើយនោះ ។
 ប្រភពដដែលបន្តទៀត មធ្យោបាយជាវត្ថុតាង រថយន្តកែច្នៃ(បាកុង)ទាំងចំនួន ០៣គ្រឿង ប្រគល់ទទួលជូនមន្រ្តីបរិស្ថាន ស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង រក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធី ៕ បុឹម ពិន

ចែករំលែក៖