ព័ត៌មានទាន់ហេតុការណ៍៖

ទៅជួយតខ្សែភ្លើងឲ្យគេ ដូចទៅបូជាជីវិត ព្រោះភ្លាត់ស្នៀតកាន់ចំតំណមានចរន្តភ្លើង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពិតជាអកុសលណាស់ ដែលយុវជនម្នាក់បានបាត់បង់ជិវិតទាំងវ័យក្មេងខ្ចី ខណៈទៅជួយតខ្សែចរន្តអគ្គិសនីឲ្យគេនៅរោងជាងជយសជុលម៉ាស៊ីនរថយន្ត ហើយត្រូវឆ្លងចរន្តឆក់ស្លាប់តែម្តង​។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងរាំងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នី សុខណៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជាពលករទើបមកពីប្រទេសថៃ និងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិ ឃុំ ស្រុក ខាងលើ ។ មុនពេលកើតហេតុ ជនរងគ្រោះបានទៅជួយតខ្សែភ្លើងឲ្យយានដ្ឋានជួសជុលម៉ាស៊ីនរថយន្តមួយកន្លែងត្រង់ចំណុចកើតហេតុខាងលើ ហើយបានភ្លាត់ស្នៀត កាន់ចំតំណខ្សែភ្លើងដែលមានចរន្ត បណ្តាលឲ្យឆក់ស្លាប់តែម្តង ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យនិងធ្វ់កោសល្យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចរន្តអគ្គិសនីប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖