សង្គ្រាមប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីឈានដល់ដំណាក់កាលតានតឹងបំផុត ក្នុងពេលដែលចំនួនអ្នកឆ្លង កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលយ៉ាងតឹងតែងបំផុត។
កាលពីយប់ថ្ងៃទី២២ខែមីនា ក្រោយកិច្ចប្រជុំបន្ទាន់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ប្រទេសនេះនឹងបិទរាល់សេវាកម្ម មិនចាំបាច់នៅទូទាំងប្រទេស ក្នុងនោះមាន ទីតាំងកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ។ ប៉ុន្តែផ្សារ ទំនើប មិនត្រូវបានបិទទ្វារឡើយ និងសេវាកម្មដឹកជញ្ជូនអាហារទៅតាមផ្ទះ។ ច្បាប់ហាមប្រាមនេះមានរយៈពេលដល់ទៅ៦ខែ ។
ចាប់ពីព្រឹកថ្ងៃទី២៤ខែមីនា រដ្ឋ Victoria និងបណ្តាទីក្រុងក្នុងរដ្ឋនេះនឹងបិទសាលារៀនទាំងអស់ ការបិទសាលា មានរយៈពេល៣សប្តាហ៍ ហើយនិងប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង ។ កម្លាំងពិសេស ប្រមាណ៥០០នាក់ បានតាមដានការអនុវត្តច្បាប់ ហាមប្រាមនៅទូទាំងរដ្ឋ។គិតដល់វេលាម៉ោង១១ ថ្ងៃទី២៣ខែមីនា (ពេលវេលាអូស្ត្រាលី) មានអ្នកឆ្លងកើនឡើងជិត២ពាន់នាក់ គឺកើនឡើងជាង ៣០០នាក់ បើប្រៀបធៀបនឹងថ្ងៃទី២២ខែមីនា ។ ចំណែករដ្ឋ New South Wales ដែលមានទីក្រុងស៊ីដនី មានអ្នកឆ្លងកើនឡើងដល់៦៧០នាក់។ នៅទូទាំងប្រទេសអូស្ត្រាលី ក៏មានអ្នកស្លាប់កើនឡើងដល់៧នាក់ ចំណែកអ្នកជាសះស្បើយពីជំងឺ ៤៣នាក់ផងដែរ៕ សហការី