ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទាំងអស់ បច្ចុប្បន្ន មេរោគកូវីដ១៩(Covid-19) កំពុងរាតត្បាតលើ ពិភពលោកហើយ ក្នុងព្រះរាជាណាចក្រ ជា ពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាល បាន រកឃើញមានអ្នកផ្ទុក កូវីដ ១៩ (Covid-19) មួយចំនួន ហើយរាជរដ្ឋាភិបាល បានចាត់វិធានការ ទប់ស្កាត់ និងការរីករាលដាលនៃ មេរោគឆ្លងកូវីដ ១៩ (Covid-19)នេះដែរ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងការចម្លងមេរោគ កូវីដ- ១៩ (Covid-19) នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ពិសេសការជួបជុំគ្នាកំសាន្តសប្បាយ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ផ្អាកការរៀបចំសង្រ្កាន្ដ វត្ដភ្នំ ដោយស្នើ ឱ្យបងប្អូន ទាំងអស់ខិតខំរក្សាអនាម័យ ដោយប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគោល បំណង រក្សាសុខភាពរបស់បងប្អូន នៃការឆ្លងមេរោគកូវីដ-១៩ ទាំងអស់គ្នា ៕ សំរិត
រឿងទាក់ទង
ចិន មីយ៉ាន់ម៉ា និងរុស្ស៊ីនាំមុខគេក្នុងការទិញខុនដូរបស់ជនបរទេសនៅក្នុងប្រទេសថៃត្រីមាសទី១ឆ្នាំ២០២៥
2 hours ago
តាំងពិព័រណ៍ International Food Exhibition (IFEX) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន
3 hours ago
បាក់មែកដើមម្កាក់ព្រៃដ៏ធំមួយ មកសង្កត់លើរថយន្ដ១គ្រឿងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អគ្មានអ្នករងរបួស
3 hours ago
ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធធ្វេសប្រហែសមិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់
3 hours ago