ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានមុខសញ្ញាលួចស្លាកលេខរថយន្តម្នាក់រួមនឹងស្លាកលេខចំនួន១២សន្លឹក

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវរកឃើញស្លាកលេខជាច្រើនសន្លឹកដែលជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅលាក់ទុក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៦នឹង៣៥នាទីយប់ថ្ងៃទី២៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៧កែងផ្លូវ១១៨នៅចំណុចផ្ទះគ្មានលេខជាន់ទី៤ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា
ក្រោយពីទទួលបានពាក្យប្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមានករណីបាត់ស្លាកលេខរថយន្តរបស់គាត់ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវទើបឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសៅវណ្ណាភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលេខ១៧សង្កាត់ផ្សារចាស់ប៉ុន្តែដោយសារតែនៅទីតាំងខាងលើនេះមានការស្មុកស្មាញពេកទើបឃាត់ខ្លួនមនុស្សសរុបទាំងអស់ចំនួន៦នាក់ក្នុងនោះមានស្រី៣នាក់នឹងប្រុសចំនួន3តែក្រោយពេលសួរនាំរួចសមត្ថកិច្ចបានធ្វើការដោះលែងមនុស្សចំនួន៥នាក់ឲ្យត្រឡប់ទៅផ្ទះវិញដែលមិនមានការពាក់ព័ន្ធ ដោយឡែកមានម្នាក់ត្រូវឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធក្នុងការលួចស្លាកលេខឡានប្រជាពលរដ្ឋរួមទាំងវត្ថុតាងមានស្លាកលេខរថយន្តចំនួន១២សន្លឹក ។
សមត្ថកិច្ចបានប្រាប់ទៀតថា ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចកាច់ស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែននៅក្នុងខណ្ឌទួលគោកនិងខណ្ឌ៧មករានិងខណ្ឌដូនពេញផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋណាដែលមានបាត់ស្លាកលេខរថយន្តឲ្យមកយកនៅអធិការដ្ឋាននគរបាលដូនពេញ ចំណែកជនសង្ស័យត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីស្រាវជ្រាវរកបក្សពួកដែលនៅសេសសល់ចាប់យកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ ធឿនព្រែកជ័យ


ចែករំលែក៖