ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នៅជប៉ុន ត្រូវបានលើកពេលទៅឆ្នាំ២០២១

ចែករំលែក៖

ជប៉ុន៖ ទីបំផុតព្រឹត្តការណ៏កីឡាអូឡាំពិកឆ្នាំ២០២០ដែលគ្រោងធ្វើឡើងថ្ងៃទី២កក្កដានៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ត្រូវបានពន្យាពេលប្រកួតរយះពេលមួយឆ្នាំរហូតដល់ឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺកូវីឌ១៩យ៉ាងខ្លាំងខ្លាលើសកលលោក។

​នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានបញ្ជាក់ថាគណកម្មការកីឡាអូឡាំពិកពិភពលោកបានយល់ព្រមសំណើរសុំពន្យាពេលការប្រកួតហើយ។ លោកបានថ្លែងថា “ខ្ញុំបានដាក់សំណើរសុំពន្យារពេលរយះពេល១ឆ្នាំ ហើយប្រធានគណកម្មការអូឡាំពិក លោក Thomas Bach បានឆ្លើយថាគាត់យល់ព្រម១០០%លើសំណើរនេះ។”

ចំណែកការប្រកួតបារ៉ាអូឡាំពិកក៏នឹងត្រូវលើកពេលមួយឆ្នាំផងដែរ។ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងថាការលើកពេលនេះគឺនឹងធ្វើឲ្យ កីឡាករទាំងអស់អាចលេងបាននៅក្នុងលក្ខណល្អប្រសើរ ហើយអ្នកទស្សនាក៏មានសុវត្ថិភាព។

លោកនាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំង នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធហើយរបៀបវីរៈសំខាន់គឺផ្តោតទៅលើការប្រកួតអូឡាំពិកនេះតែម្តង នេះបើតាមប្រភពពត័មានក្យូដូរបស់ជប៉ុន។

លោក Steve Redgrave ម្ចាស់មេដាយមាសអូឡាំពិក ៥ជំនាន់ បានថ្លែងថាការពន្យាពេលមួយឆ្នាំនេគឺជាវិធីសាស្រ្តល្អបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីឌ១៩ ខណៈដែល បច្ចុប្បន្ន​មានអ្នកឆ្លងជាង ៤០ម៉ឺននាក់នៅលើសកលលោក ហើយអ្នកស្លាប់មានជាង១ម៉ឺន៧ពាន់នាក់។ ដោយ៖ ភារៈ


ចែករំលែក៖