ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង​៧និង​៣០​នាទី ឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយកូវីដ-១៩ ច្រើនបំផុតនៅតំបន់អាស៊ាន

ចែករំលែក៖

ឥណ្ឌូនេស៊ីមានអ្នកស្លាប់ដោយឆ្លងកូវីដ-១៩ ខ្ពស់បំផុត នៅតំបន់អាស៊ាន ដោយមានអ្នកស្លាប់ កើនឡើងដល់ទៅ​៤៩ នាក់គិតត្រឹមម៉ោង​៧និង​៣០នាទីយប់ថ្ងៃទី​២៤ខែមីនា ។ ចំណែកអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ​មានដល់ទៅ​៥៧៩នាក់។
ឥណ្ឌូនេស៊ី ប្រឈមនឹងការឆ្លង រាលដាលខ្ពស់ ដោយសារតែមានអ្នកឆ្លងជាច្រើន​មិនបានដឹង​ ហើយដើរនៅគ្រប់ទីកន្លែង​។​ ជាមួយគ្នានោះ អ្នកមកធ្វើតេស្ត រកកូវីដ-១៩មានតិចតួច​ អាចធ្វើឲ្យចំនួនអ្នកឆ្លងកើតឡើងគួឲ្យបារម្ភ។ ចំនួនអ្នកស្លាប់នឹងថយចុះប្រសិនបើ​មានមនុស្សទៅធ្វើតេស្តច្រើន ហើយបានព្យាបាលនិងកាត់ផ្តាច់ពីមនុស្សផ្សេងទៀត។
តាមរូបមន្ត​គណិតវិទ្យា​ស្តីពីជំងឺឆ្លង​CMMID មានទីតាំងនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស បានគណនាឃើញថា ការពិតអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានប្រមាណ​៧០ពាន់នាក់ ដល់​២៥០នាក់ មិនមែនជាង​៥០០នាក់នោះឡើយ។ ការគណនា​ខាងលើ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ​ ដោយមិនដឹងថា មានអ្នកណាខ្លះឆ្លង រហូតដល់ធ្លាក់ខ្លួនឈឺទើបដឹង។
នៅពេលនេះដែរ ប្រធានាធិបតី ជូកូ វីដូដូ បានប្រកាសថា ក្រុមហ៊ុនផលិតឱសថ ជាតិ​នឹងផលិត ថ្នាំប្រឆាំង​ជំងឺជំងឺគ្រុនចាញ់ Chloroquine ដែលផលិតចេញពីដើម​ ស៊ីនជូណា​​ ដែលសម្បូរបែបនៅក្នុងប្រទេសនេះ ។ ប្រធានាធិបតីបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩នៅឡើយទេ​​ប៉ុន្តែ មានប្រទេសជាច្រើន បានព្យាបាលដោយប្រើថ្នាំ​ប្រឆាំងជំងឺគ្រុនចាញ់៕


ចែករំលែក៖