ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានក្លិបReal Madrid ម្នាក់ទៀតហើយកំពុងផ្ទុកវីរុស Covid-19

ចែករំលែក៖

លោក Fernando Martin អតីតប្រធានក្លិ Real Madrid ​កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយវីរុសកូរ៉ូណា

លោក Fernando Martin អតីតប្រធានក្លិ Real Madrid ដែលធ្លាប់ជាអ្នកគ្រប់គ្រងក្លិស្តេចស Real Madrid ​បណ្តោះអាសន្នបច្ចុប្បន្នមានអាយុ៧២ឆ្នាំ កំពុងផ្ទុកវីរុ COVID-19 កូរ៉ូណាហើយកំពុងស្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ

អ្នកគ្រប់គ្រងរូបនេះធ្លាប់ជួសតំណែងលោក Perez បច្ចុប្បន្នកាលពីឆ្នាំ២០០៦ ជាប្រធានក្លិទីពីរហើយរបស់ក្លិ Real Madrid ​ដែលបានឆ្លងជំងឺដ៏កាចសាហាវ កំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំងក្នុងសប្តាហ៍នេះ

សូមបញ្ជាក់ថា តីតប្រធានក្លិស្តេចស Real Madrid លោកLorenzo Sanzដែលធ្លាប់គ្រប់គ្រងក្លិបចន្លោះឆ្នាំ១៩៩៥ និងឆ្នាំ២០០០ បានផ្ទុកវីរុសCOVID-19 និងជំងឺប្រចាំកាយផងនោះបានបាត់បង់ជីវិត ដែលធ្វើឲ្យមជ្ឈដ្ឋានវិស័យបាល់ទាត់នៅអេស្ប៉ាញមានការសោកស្តាយយ៉ាងខ្លាំងពីការបាត់បង់រូបលោកផងដែរ


ចែករំលែក៖