ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមចង់ទិញ Ighalo ដាច់ក្នុងតម្លៃ១៥លានផោន

ចែករំលែក៖

កីឡាករខ្សែប្រយុទ្ធមាឌធំ Ighalo ត្រូវបានក្រុម​បិសាច​ក្រហមManchester United ​ចង់​ទិញ​យកដាច់តែ​ម្ដង​ពី​ក្រុម​នៅ​ប្រទេស​ចិន ​ក្នុង​តម្លៃ​១៥​លាន​ផោន​​ដោយសារ​កីឡាកររូបនេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង។ ​ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំរូប​នេះ ​បាន​បង្ហាញ​ថា​ខ្លួន​ពិត​ជា​ចង់​លេង​នៅ Old Trafford ​ ​ខ្លាំង​មែនទែន។

​ពេ​លដែលក្លិបបិសាចក្រហមខ្ចីជើងក្នុងរដូវកាលនេះ Ighalo លេង​៨​ប្រកួត​រក​បាន​៤​គ្រាប់ ​បាន​ធ្វើ​ឱ្យ​អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Ole ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ ​រហូត​ដល់ពេល​នេះ ​មាន​ដំណឹង​មក​ថា​ ពួកគេ​ចង់​បាន Ighalo ​ដាច់​តែ​ម្ដង​ហើយ ​ក្នុង​តម្លៃ​១៥​លាន​ផោន។ ​

ការឲ្យតម្លៃខ្លួនរបស់ក្លិបបិសាចក្រហមពេលនេះត្រូវ​បានខក្លិប Shanghai Shenhua អាចនឹងពិចារណាលក់កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះចេញ​មិន​ខាន៕ ដោយ៖ ភារៈ


ចែករំលែក៖