ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រារបា នជិះម៉ូតូរេ ចង្កូតជ្រុលទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋ ពេញទំហឹង បណ្ដាលបោកផ្ទប់និងជញ្ជាំងរងរបួ សធ្ងន់ធ្ងរ ត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជន ភ្លាមៗ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ ស្ថិត នៅតាមបណ្តោយផ្លូវលំក្នុងភូមិថ្មី ក្នុងសង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីកន្លែងកេី តហេតុ បានឲ្យដឹងថា នៅមុនពេលកេីតគេបានឃេីញបុរសម្នា ក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរ៊ីឆ្នាំ ២០១៩ ពាក់ស្លាកលេខ តាកែវ 1S-1662 ធ្វេីដំណេីរតាមផ្លូវលំក្នុងទិ សដៅពីលិទៅកេីត ទំនងជាស្រវឹងស្រារជិះរេពេញផ្លូវ ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតជ្រុលទៅបុកនិ ងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបោកផ្ទប់ និងជញ្ជាំងរងរបួសធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី ត្រូវបានប្រជាពលរដ្ឋតេហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លី និកឯកជនភ្លាមៗតែម្តង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូ លដ្ឋាន បានចុះមកដល់កន្លែងកេីតហេតុ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុ កនៅប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមា នជ័យ១ រងចាំប្រគល់ឲ្យសាច់ញាតិយកទៅវិញ៕ ដោយ៖ ភារ៉ា ដង្កោ