ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្កើនការទប់ស្កាត់ អ្នកឆ្លងកូវីដ-១៩ មកពីបរទេស

ចែករំលែក៖

 

ប្រទេសចិន៖ ជាច្រើនថ្ងៃជាប់គ្នាចិនមិនមានករណីឆ្លងកូវីដ-១៩ នោះឡើយសូម្បីតែម្នាក់ ។ ប៉ុន្តែ មានករណីឆ្លងកូវីដ-១៩មកពីក្រៅប្រទេសកើនឡើង ។ កាលពីថ្ងៃទី ២៤ខែមីនា មានអ្នកឆ្លង ៤៧នាក់ មកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលចិន នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា ក្នុងរយៈពេល២៤ម៉ោង កន្លងមក មានករណីឆ្លងថ្មីៗចំនួន ៤៧ករណីបន្ថែមទៀត នៅទូទាំងប្រទេសចិន។ ប៉ុន្តែករណីឆ្លងថ្មីៗទាំងនេះ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសក្រៅទាំងអស់។ ចំណែកពលរដ្ឋនៅក្នុងប្រទេសចិនមិនមានឆ្លងឡើយ។
ក្នុងចំណោមករណីថ្មីៗទាំង ៤៧ ខាងលើដែលបាននាំចូលពីប្រទេសក្រៅមាន១៩ករណីបានរាយការណ៍ នៅទីក្រុងសៀងហៃ (Shanghai), ០៥ករណីនៅទីក្រុងប៉េកាំង (Beijing), ០៥ ករណីនៅខេត្តក្វាងទុង (Guangdong), ០៤ករណីនៅខេត្តធានជីន (Tianjin), ០៤ករណីនៅខេត្តហ្វូជាន (Fujian), ០២ករណីនៅខេត្តអ៊ីនណឺម៉ុងហ្គោលី (Inner Mongolia), ០២ ករណីនៅខេត្តជាំងស៊ូ (Jiangsu), ០២ករណីនៅខេត្តស៊ីឈួន (Sichuan) និង ០៤ ករណីទៀតនៅខេត្តជីលីន (Jilin), ខេត្តហ្សេជាំង(Zhejiang), ខេត្តសានទុង(Shandong) និងខេត្តសាអានស៊ី (Shaanxi) បន្តបន្ទាប់គ្នា។ តួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលពីក្រៅ បានកើនដល់ ៤៧៤ករណីនៅទូទាំងប្រទេសចិន។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៣,៦៥០នាក់ ដោយក្នុងនោះ៤៩១នាក់ ទើបតែត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអង្គារម្សិលមិញនេះ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់៨១,២១៨ករណី ក្នុងនោះ ៣,២៨១នាក់បានស្លាប់បាត់បង់ជីវិត៕


ចែករំលែក៖