ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់មីនតោន៣គ្រាប់ នៅច្រាំងទន្លេសាបជ្រោយចង្វា

ចែករំលែក៖

 

ភ្នំពេញ៖ គ្រាប់មីនតោន ដែលបន្សល់ទុកតាំងពីជំនាន់សង្គ្រាម ៣គ្រាប់ត្រូវបានប្រជានេសាទ ប្រទះឃើញផុសឡើងនៅមាត់ទឹក ទន្លេសាបទន្ទឹមផ្សារចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ហើយរាយការណ៍ទៅ មន្រ្តីស៊ីម៉ាក់ចុះទៅយកចេញវិញនៅម៉ោងប្រមាណ១០ព្រឹក ។
តាមនគរបាលអោយដឹងថា នៅព្រឹកនោះ មានអ្នកនេសាទជាជនជាតិអ៊ិស្លាម បានចូលទូកឈប់ចតនៅក្បែរច្រាំងទន្លេសាបក៏បានប្រទះឃើញ គ្រាប់មីនតោន ខណះ ដែលទឹករលក់បោកបក់ និងទឹកស្រកផុត ។ បន្ទាប់ពីប្រទះឃើញគ្រាប់ ក៏បានរាយការណ៍ប្រាប់នគរបាល និងអាជ្ញាធរ នាំគ្នា ចោទចំណាំ និងបានរាយការណ៍ទៅមន្រ្តីស៊ីសម៉ាក់ចុះទៅយក។គ្រាប់មីនតោន នោះត្រូវបានគេដឹងថា  ជាប្រភេទគ្រាប់ប្រឆាំងរថគ្រោះកាលពីសម័យសង្គ្រាមនៅមានគុណភាពល្អគ្រាន់តែច្រេះបន្តិចបន្តួចតែប៉ុណ្ណោះ។
នៅព្រឹកនោះ គេឃើញ មន្រ្តីស៊ីម៉ាកចំនួន២នាក់បានចុះទៅកាយយកគ្រាប់នោះ ដាក់ក្នុងរថយន្ត  ដើម្បីយកទៅកម្ទេចចោល ។
តាមមន្រ្តីស៊ីម៉ាក បានអោយដឹងថា គ្រាប់នោះ ម៉ាកTM46ចំនួន២គ្រាប់ និងម៉ាកTNM46មួយគ្រាប់  ផលិតនៅប្រទេសសូវៀត។គ្រាប់នោះសន្សល់ទុកតាំងពីជំនាន់សង្គ្រាមលន់ណុលមកម្ល៉េះ។
តាមព័ត៌មានអោយដឹងថា កន្លងមកមានប្រជាពលរដ្ឋខ្មែរ អ៊ិស្លាម ដែលជាអ្នកនេសាទ បានប្រទះឃើញ គ្រាប់មីនតោន នៅចំណុច នោះជាច្រើនគ្រាប់មកហើយ បន្ទាប់ពីរដូវវស្សាទឹកឡើង បាក់ច្រាំង ហើយ នៅពេលទឹកស្រកវិញ ទឹករលក់បោកបក់ បានផុសឡើងនូវកំណប់គ្រាប់មីនតោនតែម្តង។តាមចាស់ៗដែលរស់នៅ សង្កាត់ជ្រោយចង្វាបានអោយដឹងថា កាលពីជំនាន់លន់ណុល ត្រង់ចំណុចនោះ ជាចំណតកប៉ាល់  កងទ័ព ដែលដឹកគ្រាប់មីន និងអាវុធយុទ្ធភណ្ឌសម្រាប់ធ្វើសង្គ្រាមជាហេតុធ្វើអោយគ្រាប់មីនតោនជាច្រើននៅរាយប៉ាយនៅច្រាំងទន្លេសាបនិងកប់ដី ហើយ ត្រូវបានប្រទះឃើញជាបន្តបន្ទាប់៕ ជ្រោយពេជ្រ


ចែករំលែក៖