ភ្នំពេញ៖ សម្តេចតេ ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេច បិទសាលារៀន ម៉ាស្សា ខារ៉ាអូខេ តែ រាជរដ្ឋាភិបាលមិនមាន បិទផ្សារ ទេ។ សម្តេចថ្លែងបែបនេះនៅព្រឹក ថ្ងៃទី ២៥ មីនា ក្នុងនោះសម្តេចបញ្ជាក់ថា៖ ការជួបជុំ នាពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក៏ រាជរដ្ឋាភិបាល នៅតែ ប្រារព្ធ តែហាមការជួបជុំគ្នាច្រើន យកល្អ សប្បាយតាម ក្រុមគ្រួសាររៀងៗខ្លួន។
សម្តេចតេជោ ហ៊ុន សែន ចំណាយជាង ៥០ ម៉ឺនដុល្លារថ្ងៃនេះ ជួយដល់ យុទ្ធនាការ ប្រឆាំងជំងឺ កូវីដ-១៩ តាមរយៈការចិញ្ចឹម គ្រូពេទ្យស្ម័គ្រចិត្ត ៤២២នាក់ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចូលរួមក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩នៅពេលនេះ គឺ១ថ្ងៃទទួលបាន៤ ម៉ឺនរៀល ស្មើនឹង១ ខែ១លាន ២សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភ១ លានរៀល ដែល សម្តេចផ្តល់ឲ្យ នៅថ្ងៃជួបជុំនេះ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច នឹងចិញ្ចឹមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងអស់នេះ ចំនួន១០០ថ្ងៃ ដោយប្រើប្រាក់ ថវិកា របស់សម្តេចផ្ទាល់ ។ ដូច្នេះនៅថ្ងៃនេះ សម្តេចបានចំណាយ សរុប ៥សែន ២ម៉ឺន ៥០០ដុល្លារ អាមេរិក ។ នេះជាការចូលរួម របស់សម្តេច ក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩តាមរយៈ ការចិញ្ចឹម គ្រូពេទ្យស្ម័គ្រចិត្ត ។
ជាមួយគ្នានោះសម្តេច តេជោ ហ៊ុន សែន បានបន្ថែមថា ជាមួយគ្នានេះ ក្រសួងសុខាភិបាល ត្រូវ ចំណាយដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នេះពេល ហ្វឹកហាត់ គឺ ១ ថ្ងៃម្នាក់ទទួលបាន៨ ម៉ឺនរៀល ហើយពេលចេញប្រតិបត្តិការទទួលស្មើនឹងគ្រូពេទ្យ ដោយ ក្រសួងសុខាភិបាលចំណាយ ចំនួន ១៤ ម៉ឺនរៀល ស្មើនឹង៣៥ដុល្លារ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « នេះ មិនមែនជាការទិញទឹកចិត្តក្មួយៗទេ គឺជា កាតព្វកិច្ចរបស់ក្រសួងសុខាភិបាល ដែល ត្រូវផ្តល់ឲ្យ គ្រូពេទ្យ ។ តែយើងក៏មាន គ្រូពេទ្យស៊ីដល់ ៧០ដុល្លារក្នុង ១ថ្ងៃ ដែលជា អ្នកធ្វើការទាំងយប់ទាំង ថ្ងៃ និងប៉ះពាល់ ផ្ទាល់ជាមួយ អ្នកជំងឺកូវីដ -១៩»៕ដោយ៖ សហការី