ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន៖​ ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមីនា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៨.០៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ពណ៌ខៀវ៖​ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកែប​ និង ខេត្តត្បូងឃ្មុំ។ 

ពណ៌បៃតង៖​ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ  ខេត្តព្រៃវែង ​ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តតាកែវ។ 

ពណ៌លឿង៖​ មាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តរតនគិរី៕

ដោយ​៖ តារា​


ចែករំលែក៖