ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ដូច្នេះមិនត្រូវពិសារគ្រឿងស្រវឹង ពេលលោកអ្នកបើកបរយានយន្ត! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ៥នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់),និងស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)៕
ដោយ៖ តារា