ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ដែលប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្តាលឱ្យជនរងគ្រោះស្លាប់)

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនាព្រឹកថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៥បានឲ្យដឹងថា ករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ មរណ:ភាពនៃជនរងគ្រោះ​ កាលពីថ្ងៃទី​ ២៦ខែមីនា​ ឆ្នាំ២០២៥​ វេលាម៉ោង​ ប្រហែល​ ១និង១៧​ នាទីរំលងអធ្រាត​ ស្ថិតនៅមុខហាងលក់រថយន្ត​ HS  ផ្លូវសហព័ន្ធរុស្សុី​ ភូមិបុរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ 

១.ជនរងគ្រោះឈ្មោះ​ ទិត្យ​ ប៊ុនថា​ ហៅ​ ធានអុី​  ភេទប្រុស​ អាយុ​ ៤៨​ ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅខ្ទមវាលដីខ្សាច់បឹងឈូក​ ភូមិបុរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ក្រោយពេលកេីតហេតុ​សមត្ថកិច្ច​ ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានធ្វេីការស្រាវជ្រាវ​ នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន​០១នាក់​ ឈ្មោះ​ ពៅ ពន្លឺ​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១៩​ អគារទី៤​ ជាន់ទី៦​ បុរីកីឡា​ សង្កាត់វាលវង់​ ខណ្ឌ​៧មករា​ រាជធានី​ ភ្នំពេញ​ ឃាត់ខ្លួន​ (គ្មានសារធាតុញៀន)​ ៕

បច្ចុប្បន្ន​ ជនសង្ស័យ​ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល​ ខណ្ឌសែនសុខ​ ដេីម្បីអនុវត្តតាមនីតិវិធី​ ចំណែកជនសង្ស័យផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖