ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយ TikTok

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (26 មីនា) ថា លោសុខចិត្តកាត់បន្ថយពន្ធដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ByteDance លក់Tik Tok ដែលកម្មវិធីវីដេអូខ្លីប្រើដោយជនជាតិអាមេរិកចំនួន 170 លាននាក់។

ByteDance មានថ្ងៃផុតកំណត់នៅថ្ងៃទី 5 ខែមេសា ដើម្បីស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិនសម្រាប់ TikTok បើមិនដូច្នោះប្រឈមមុខនឹងការហាមឃាត់របស់សហរដ្ឋអាមេរិកក្រោមហេតុផលលើមូលដ្ឋានសន្តិសុខជាតិ ដែលត្រូវបានគេសន្មត់ថានឹងចូលជាធរមានក្នុងខែមករាក្រោមច្បាប់ឆ្នាំ 2024 ។ 

លោក Trump បាននិយាយថា លោកសុខចិត្តពន្យាពេលកំណត់ ប្រសិនបើកិច្ចព្រមព្រៀងលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រូវបានសម្រេច។

លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួចឬអ្វីមួយដើម្បីធ្វើឱ្យកិច្ចព្រមព្រោងរួចរាល់។” TikTok មិនបានបញ្ចេញមតិភ្លាមៗទេ។

លោក Trump បានយកការបន្ថែមពន្ធដើម្បីធ្វើយ៉ាងណាឱ្យទទួលបានកិច្ចព្រមព្រៀងទិញTik Tok ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។ នៅថ្ងៃទី 20 ខែមករា ដែលជាថ្ងៃដំបូងរបស់គាត់ក្នុងការចូលកាន់តំណែង លោកបានព្រមានថាគាត់អាចដាក់ពន្ធលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងបរាជ័យក្នុងការអនុម័តកិច្ចព្រមព្រៀងជាមួយអាមេរិកក្នុងការលក់ TikTok ។ កាលពីដើមខែនេះ លោក Trump បានដំឡើងពន្ធបន្ថែមរបស់គាត់លើការនាំចូលទាំងអស់ពីប្រទេសចិនដល់ 20 ភាគរយកើនឡើងពី 10 ភាគរយដែលបានចេញកាលពីខែកុម្ភៈ ៕

ដោយ៖ ភារៈ


ចែករំលែក៖