ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានជនជាជនជាតិចិនប្ រុសស្រីប្រមាណ១៨០នាក់បានធ្វើដំ ណើរតាមរថយន្តក្រុងមកចុះនៅចំ ណុចខាងមុខសណ្ឋាគារនិងកាស៊ី ណូជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិតបង្កការភ្ញាក់ផ្អើ លដល់ក្រុមសមត្ថកិច្ចនគបាលក្រុងបាវិតសហការជាមួយកងរាជអា វុធហត្ថក្រុងបាវិតនិងនគបា លអន្តោប្រវេសន្ត៍ច្រកទ្វា ព្រំដែនអន្តរជាតិបាវិតអា ជ្ញាធរក្រុងបាវិតទាំងយប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៧យប់ថ្ងៃទី២៤ មីនា២០២០ ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់ បាវិតក្រុងបាវិត។
ពាក់ពន្ធ័និងករណីខាងលើនេះ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានប្រាប់ អ្នកសារព័ត៍មានដឹង នៅយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០២០ គឺមានជនជាតិចិនប្រមាណ២០០ នាក់បានធ្វើដំណើរពីទិសខា ងលិចតាមផ្លូវជាតិលេខ១មកចុះ នៅមុខសណ្ឋាគារនិងកាស៊ីណូ ក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិ ងកាស៊ីណូមិនអនុញ្ញាត ដោយបានរាយការណ៍ជូនអាជ្ញា ធរនិងសមត្ថកិច្ច។
ក្រោយមក ទើបលោកសហការជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាល ខេត្តនគបាលអន្តោប្រវេសន្ត៍ ច្រកទ្វារព្រំដែនអន្តរជាតិ បាវិតនគបាលក្រុងបាវិតនិ ងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់និងបញ្ជូនជនជាតិ ចិនទាំង២០០នាក់មកដាក់ឲ្យ ស្នាក់នៅក្នុងសាលាក្រុងបា វិត នៅអធិការដ្ឋាននគបាលក្រុងបា វិតនិងអាគារកងរាជអាវុធហត្ថ ក្រុងបាវិតដើម្បីគ្រប់គ្រង និងសាកសួរ។
លោកអភិបាលក្រុងបន្តទៀតថា ហើយនៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២០នេះសមត្ថកិច្ចនគ បាលអន្តោប្រវេសន្ត៍ស្នងកា រដ្ឋាននគបាលខេត្តបានសហកា រជានគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិសា កសួរនិងឲ្យមន្ត្រីសុខាភិបា លពិនិត្យនិងធ្វើចត្តាឡី សក័រហូតដល់ម៉ោង១១និង៣០ នាទីព្រឹកនេះពុំទាន់រកឃើ ញមានសញ្ញាអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីវីរុសកូ វីដ-១៩ទេ។
ចំពោះលទ្ធផលយ៉ាងណានោះ យើងមិនទាន់ទទួលបានជាផ្លូ វការនោះទេ ដោដោយសមត្ថកិច្ចនោះយាមកាម ដោយដាក់ខ្សែពទ្ធ័ជុំវិញ បរវេណទីតាំងទាំងបីចម្ងាយ ៣០ម៉ែត្រពីរបងផងដែរ ។
ខណះដែលសមត្ថកិច្ចកំពុងដាក់ជនជា តិទាំងនេះឲ្យនៅដោយឡែក និងកំពុងធ្វើការសូមរង់ចាំ លទ្ធផលនៅពេលក្រោយបន្តទៀត។ យឹម សុថាន